សេដ្ឋកិច្ច
រដ្ឋាភិបាលពន្លឿនបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីទាក់ទាញរោងចក្រកែច្នៃ
រាជរដ្ឋាភិបាលកម្ពុជាពន្លឿនក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី (CIP) នៅខេត្តកំពង់ធំ ដើម្បីទាក់ទាញការវិនិយោគលើរោងចក្រកែច្នៃប្រតិបត្តិការនៅឆ្នាំ ២០២៧។

ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៥ បានកោះប្រជុំសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ដើម្បីធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិលើគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២–២០២៧។
សារៈសំខាន់នៃការវាយតម្លៃនេះបានកើតឡើងក្នុងអំឡុងពេលនៃការផ្លាស់ប្តូរសកលយ៉ាងឆាប់រហ័ស ដែលត្រូវបានជះឥទ្ធិពលដោយឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលខ្សែច្រវាក់ផ្គត់ផ្គង់ដែលផ្លាស់ប្តូរ ការប្រែប្រួលអាកាសធាតុ និងការស្តារសេដ្ឋកិច្ចដែលកំពុងដំណើរក្រោយវិបត្តិជំងឺកូវីដ-១៩ (COVID-19)។
រាជរដ្ឋាភិបាលមានគោលបំណងពន្លឿនការអភិវឌ្ឍន៍ឧស្សាហកម្មស្វាយចន្ទីរបស់កម្ពុជា ពង្រឹងសមត្ថភាពកែច្នៃ គាំទ្រកសិករ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃការនាំចេញ។

រដ្ឋាភិបាលក៏ផ្តល់ការអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សម្រាប់រោងចក្រកែច្នៃស្វាយចន្ទីទាំងនៅខាងក្នុង សួនឧស្សាហកម្មស្វាយចន្ទី (CIP) និងនៅតាមបណ្តាខេត្តសក្តានុពលផ្សេងទៀត។
រដ្ឋាភិបាលតភ្ជាប់សួនឧស្សាហកម្មទៅនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ទីលានសម្ងួតឃ្លាំងសម្រាប់ស្តុកទុក មន្ទីរពិសោធន៍ និងរោងចក្រកែច្នៃអនុផលពីស្វាយចន្ទី។ ព្រមទាំងសិក្សា លទ្ធភាពបញ្ចុះអត្រាថ្លៃអគ្គិសនីសម្រាប់អាជីវកម្មកសិ-ឧស្សាហកម្ម ដែលប្រតិបត្តិការនៅក្នុង សួនឧស្សាហកម្មស្វាយចន្ទី។
ក្រៅពីនេះ រដ្ឋាភិបាលនឹងបង្កើតយន្តការសេវាច្រកចេញចូលតែមួយ យកគំរូតាមតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដើម្បីសម្រួលនីតិវិធីនាំចេញ និងកាត់បន្ថយការចំណាយសម្រាប់ក្រុមហ៊ុនឯកជន។

ធានាឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) កម្ពុជាក្នុងវិស័យកែច្នៃ និងនាំចេញស្វាយចន្ទី អាចទទួលបាន និងទាញយកផលប្រយោជន៍ពីសួនឧស្សាហកម្ម។ សិក្សាលទ្ធភាពនៃការដាក់ចេញនូវកញ្ចប់លើកទឹកចិត្តបន្ថែមដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់វិស័យស្វាយចន្ទី។
កញ្ញា សឿន សុទ្ធនីតា សហស្ថាបនិកសិប្បកម្មកែច្នៃស្វាយចន្ទីស្ទឹងត្រែង យល់ឃើញថា៖ «នៅពេលដែលមានសួនឧស្សាហកម្មស្វាយចន្ទីរួម មានភាពងាយស្រួល ពីព្រោះនៅក្នុងសួន យើងអាចធ្វើអ្វីៗ បានទាំងអស់ មិនថាកែច្នៃ ឬក៏កែច្នៃផលិតផលអ្វីផ្សេងៗទៀត ចេញពីស្វាយចន្ទី»។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថាការវាយតម្លៃពាក់កណ្តាលអាណត្តិនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាទៅជា មជ្ឈមណ្ឌលកែច្នៃស្វាយចន្ទីក្នុងតំបន់ ដែលមានខ្សែច្រវាក់តម្លៃកាន់តែរឹងមាំ ជីវភាពកសិករកាន់តែប្រសើរឡើង និងសក្តានុពលនាំចេញកាន់តែខ្ពស់។
យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបានជាង ៨០៧ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ៦០,៩៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


