Connect with us

ព័ត៌មានជាតិ

សមាគមមិត្ត​យើង​ចុះ MOU ជាមួយក្រុមហ៊ុនដៃគូថ្មីចំនួន ៧ ដើម្បី​ពង្រឹង​ការ​អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ សមាគមមិត្តយើង បានចុះអនុស្សរណៈ (MOU) យោគយល់​គ្នា​ជា​មួយ​ក្រុម​ហ៊ុន​ដៃ​គូ​ថ្មី​ចំនួន ៧ បន្ថែមពីលើដៃគូដែលមានស្រាប់ចំនួន ២០ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលថ្មី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល បន្ថែម​ជំនាញ និង​ស្វែង​រក​ការ​ជួយ​គាំទ្រ​បន្ថែម​ក្នុង​ការ​អភិវឌ្ឍធនធានមនុស្ស​ដល់​សមាជិកនៃសមាគម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសនោះផងដែរ សមាគមក៏បានរៀបចំការជួបជុំ បណ្តាញមិត្តយើងប្រចាំឆ្នាំ ដោយ​មាន​ការ​ចូលរួមពីសំណាក់សមាជិក និងដៃគូសរុបចំនួនប្រមាណ ២៥០នាក់ ដើម្បីរឹតបន្តឹងសាមគ្គីភាព ពង្រីកបណ្ដាញទំនាក់ ទំនងថ្មី ចូលរួមចែករំលែកចំណេះដឹង ជជែក​ពិភាក្សា​ពី​ឱកាស​ក្នុង​ការ​ផ្ដល់ការបណ្តុះបណ្តាលសមត្ថភាព និង​គ្រោង​បង្កើត​កម្មវិធីថ្មីៗជាបន្តបន្ទាប់ទៀត នៅក្នុងឆ្នាំ២០២៦ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលនៃការបង្កើតសមាគមមិត្តយើងជិត ៥ឆ្នាំមកនេះ សមាគមបានធ្វើសកម្មភាពជាច្រើន ដូចជា សិក្ខាសាលា វគ្គបណ្តុះបណ្តាល កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង កម្មវិធីជិះដើម្បីមិត្តយើង ការចុះអនុស្សរណៈ នៃការយោគយល់​គ្នារវាងក្រុមហ៊ុន វិទ្យាស្ថាន សមាគម និងស្ថាប័នផ្សេងៗ ក្នុងគោលបំណងផ្ដល់​ជំនួយដល់​ជនខ្វះខាត ផ្តល់ការអភិវឌ្ឍជំនាញ និងសមត្ថភាពតាមតម្រូវការជាក់ស្ដែងក្នុងសង្គម ព្រម​ទាំងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក រវាងសមាជិក និងដៃគូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម