សេដ្ឋកិច្ច
កម្ពុជា-UN ចាប់ដៃគ្នាលើកកម្ពស់ហិរញ្ញប្បទានលើការប្រែប្រួលអាកាសធាតុ
ធនាគារជាតិនៃកម្ពុជា (NBC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) នៅថ្ងៃទី 0៩ ខែធ្នូ ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នាដោយផ្ដោតលើ ៣ ចំណុចសំខាន់ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទាំង ៣ ចំណុច ដែលធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ផ្តោតលើរួមមាន ទី១. ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការជំរុញការបើកបៀរវត្សជាប្រាក់រៀលទៅតាមដំណាក់កាល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទី២. ការលើកកម្ពស់ហិរញ្ញប្បទានលើការប្រែប្រួលអាកាសធាតុ និងហិរញ្ញវត្ថុប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធវដ្តករសាស្រ្តសម្រាប់ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច។
និងទី៣. ការដាក់ឱ្យប្រើប្រាស់ផ្លែតហ្វម Universal Trusted Credentials (UTC) ដែលជាកម្មវិធីបញ្ជាក់អត្តសញ្ញាណឌីជីថលរបស់សហគ្រាស ដោយពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យអាជ្ញាធរ ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអាចវាយតម្លៃសមត្ថភាពទូទាត់សងកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការទទួលបានហិរញ្ញប្បទានដែលមានការប្រាក់សមរម្យសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានជូនលោកស្រី Kanni Wignaraja អញ្ជើញទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីបង្ហាញពីដំណើរដ៏វែងឆ្ងាយរបស់កម្ពុជារយៈពេល ២០០០ឆ្នាំ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកសាងប្រទេសពីបាតដៃទទេ រហូតមកដល់ពេលនេះ។

លោកស្រីបានមានប្រសាសន៍ថា ប្រជាជនកម្ពុជាបានរងគ្រោះជាបន្តបន្តាប់អស់រយៈពេល ៣០ ឆ្នាំ នៃសង្គ្រាម ហើយអ្វីដែលប្រជាជនកម្ពុជាចង់បានគឺសន្តិភាពដើម្បី កុំឱ្យកូនចៅជំនាន់ក្រោយស្គាល់ការបំផ្លាញ និងព្រាត់ប្រាស់។
លោកស្រី ជា សិរី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្តិភាព ដូចព្រះបន្ទូលរបស់ព្រះករុណាព្រះបិតា ព្រះបរមរតនកោដ្ឋ កាលពីឆ្នាំ ១៩៧០ «សន្តិភាព និងឯករាជ្យធានាបាននូវវឌ្ឍនភាព» ហើយលោកស្រីសង្ឃឹមថា អង្គការសហប្រជាជាតិ (UN) នឹងបន្តដើរតួនាទីស្នូលរបស់ខ្លួន ក្នុងការរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


