Connect with us

សេដ្ឋកិច្ច

កម្ពុជា-ប៉ាគីស្ថាន ចុះអនុស្សរណៈជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

បានផុស

នៅ

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​សាធារណរដ្ឋ​ឥស្លាម​ប៉ាគីស្ថាន ​បាន​ចុះ​អនុស្សរណៈ​រួម​គ្នា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន ៣ សំដៅ​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ ស្របពេលដែលកម្ពុជាកំពុងតែខិតខំក្នុងការពង្រីកទីផ្សារនាំចេញបន្ថែមលើទីផ្សារដែលមានស្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ចុះ​ហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាសស​ភាគី​ទាំង​ពីរ អញ្ជើញជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​នៃ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​កម្ពុជា-ប៉ាគីស្ថាន លើកទី២ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ។

ក្នុង​ឱកាស​នោះ​ភាគីទាំងពីរ បាន​វាយតម្លៃខ្ពស់​លើវឌ្ឍនភាព​ដ៏ល្អ​លើ​កិច្ចសហប្រតិបត្តិការ​តាម​វិស័យ​ដែល​មាន​សក្តានុពល និង​បានពិភាក្សា​ផ្លាស់ប្តូរយោបល់​គ្នាលើ​​កាលានុវត្ត​ភាពសម្រាប់​ការ​នាំចេញ និង​ការ​បើក​ច្រក​ទីផ្សារ​បន្ថែម​ទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែរីកចម្រើន។

បន្ថែមពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចការបន្ត ដូចជាការរៀបចំ​អនុស្សរណៈ​នៃការយោគយល់គ្នាតាមវិស័យមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចសប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ​ និងគ្រប់ជ្រុងជ្រោយ សំដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការទទួលបានឧត្តមភាពនៃប្រទេសទាំងពីរ។

ឯកសារសំខាន់ៗចំនួន ៣ រួមមាន ដែល​ភាគីទាំងពីរកម្ពុជា​-ប៉ាគីស្ថាន​ បានចុះហត្ថលេខា​រួមគ្នា​រួមមាន​ទី១កំណត់ហេតុកិច្ចប្រជុំ ទី២សេចក្តី​ប្រកាស​រួមស្តី​កិច្ច​ព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន និងទី៣ អ​នុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​ការ​ជំរុញ​ពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម