សេដ្ឋកិច្ច
CRF នឹងចុះ MoU ជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នឹងចុះ MoU ជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ លើការនាំចេញអង្ករកម្ពុជា ១ ម៉ឺនតោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំ កាន់ទីផ្សារណូវែលហ្សេឡង់។ នេះបើតាមការឱ្យដឹងពីលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។

ថ្លែងប្រាប់ «កម្ពុជាថ្មី» លោក កៅ ថាច បានគូសបញ្ជាក់ថា ក្រុមហ៊ុន Ecly Ltd ធ្លាប់នាំអង្ករពីកម្ពុជាប្រមាណ ៥ ពាន់តោនក្នុង ១ឆ្នាំ រួចទៅហើយទៅកាន់ទីផ្សារណូវែលហ្សេឡង់។ ជាក់ស្តែង ក្រុមហ៊ុនក៏នឹងបន្តបង្កើននូវការនាំចូលបន្ថែមទៀតបន្ទាប់ពីការចុះ MoU ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ ដែលធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ណូវែលហ្សេឡង់ឈានទៅដល់ ១ ម៉ឺនតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំ។
បន្ថែមជាមួយគ្នានេះ លោក កៅ ថាច ក៏បានបញ្ជាក់ដែរថា «ក្រៅតែការនាំយកអង្ករកម្ពុជាទៅកាន់ទីផ្សារណូវែលហ្សេឡង់ហើយ បច្ចុប្បន្ន ក្រុមហ៊ុន Ecly Ltd ក៏មានបណ្តាញចែកចាយដ៏រឹងមាំ ហើយបាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) បន្លែបង្កក ក៏ដូចជាប្រភេទត្រីបង្កកទឹកសាប ទៅក្នុងទីផ្សារណូវែលហ្សេឡង់បន្ថែមទៀតផងដែរ»។

តាមរយៈប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសណូវែលហ្សេឡង់ និង MoU ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជានេះ លោក កៅ ថាច៖«សង្ឃឹមថា ក្រុមហ៊ុន Ecly Ltd នឹងពង្រីកការនាំចូលនូវផលិតផលកសិកម្មរបស់ខ្មែរទៅកាន់ទីផ្សារណូវែលហ្សេឡង់ឱ្យបានកាន់តែច្រើនបន្ថែមទៀត»។
សូមជម្រាបថា ឃ្លាំងស្តុកទំនិញ(Warehouse) របស់ក្រុមហ៊ុន Ecly Ltd គឺមានទំហំធំដែលអាចស្តុកផលិតផលកសិកម្មបានដល់កម្ពស់ទៅលើជាង ១០ម៉ែត្រ និងមានផ្ទៃជាង ១ម៉ឺនការ៉េ ហើយបច្ចុប្បន្នបាននិងកំពុងពង្រីកបន្ថែម ២ ម៉ឺនការ៉េទៀតដើម្បីស្តុកទុកតែ ASEAM Food ។

ទន្ទឹមនេះ លោក កៅ ថាច ក៏បានសាទរចំពោះ ក្រុមហ៊ុន Ecly Ltd ដែលបានដើរតួនាទីជាស្ពានសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការនាំយកផលិតផលខ្មែរមកកាន់ទីផ្សារអន្តរជាតិតាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ និងបទពិសោធន៍ចែកចាយផលិតផលចំណីអាហារប្រកបដោយវិជ្ជាជីវៈ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


