Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អំពាវនាវឱ្យពលរដ្ឋរក្សាសាមគ្គីភាព បន្តជឿជាក់លើវីរកងទ័ព និងថ្នាក់ដឹកនាំ

បានផុស

នៅ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋរក្សាសាមគ្គីភាពជាធ្លុងមួយ បន្តជឿជាក់លើវីរកងទ័ពដែលកំពុងការពារទឹកដីយ៉ាងអង់អាច និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចធិបតី ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស សម្តេចអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារកងទ័ព និងជនភៀសសឹកចំនួន ៣២៤គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងសង្កាត់សៀមរាប និងសង្កាត់សំបួរ ក្រុងសៀមរាប កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងឱកាសនោះ សម្ដេច ម៉ែន សំអន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតផងដែរ។

សម្ដេច ក៏បានកោតសរសើរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំរៀបចំទីតាំងសុវត្ថិភាព និងសម្របសម្រួលជីវភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ លើសពីនេះ ស្មារតី “ខ្មែរតែមួយ” បានក្លាយជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ ក្នុងការចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពនៅជួរមុខ និងគ្រួសារកងទ័ពនៅជួរក្រោយ។

សូមជម្រាបថា អំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗរួយមាន អង្ករ ទឹកសុទ្ធ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ កញ្ចប់គ្រឿងទេស គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ៥ម៉ឺនរៀល កុមារម្នាក់ទទួលបានថវិកា ៥ពាន់រៀល និងស្ត្រីមានផ្ទៃពោះទទួលបាន ១០ម៉ឺនរៀល៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម