Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និង សុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា និង ប្រសិទ្ធិពរជ័យដល់ កងទ័ពជួរមុខ ដែលរៀបចំឡើងនៅប្រាសាទមេបុណ្យខាងកើត ប្រាសាទព្រះខណ្ឌ និងប្រាសាទអង្គរវត្ត ព្រះអង្គចេកព្រះអង្គចម ព្រះឥន្ទកោសីយ៍ និងថ្វាយភ្លេងដល់ ប្រតិមា ព្រះសិវៈរាំ (ក្រោយការផ្គុំឡើងវិញ ស្ថិតក្នុងអភិរក្សដ្ឋានអង្គរ) ខេត្តសៀមរាប កាលពីថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ការប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទភ្នំដា នេះ ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និង សំណង់ស្ថាបត្យកម្មខ្មែរបុរាណ ទៅកាន់ពិភពលោក ក៏ដូចជាការទាក់ទាញទេសចរជាតិ និង អន្តរជាតិ មកទស្សនានៅប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប។ ពិធីនេះ មិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹក ម្ចាស់ដី ទេវតារក្សាលោក និង បុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ តែក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និង ប្រពៃណី ដែលជាផ្នែកមួយ នៃអត្តសញ្ញាណជាតិ និង វប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធជារឿយមក។

សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញបូជាទៀនធូប និង គ្រឿងសក្ការៈ និងលេងភ្លេងថ្វាយទស្សបារមី និង បួងសួង ថ្វាយព្រះពរ ជ័យ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា សម្តេចម៉ែ សម្តេចយាយ សម្តេច យាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមជួបសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ។ ជាពិសេស សូមឲ្យប្រទេសជាតិជៀសផុតនូវជំងឺឧបទ្រពចង្រៃ និងជំងឺហេបូឡា ជៀសផុតពីគ្រោះធម្មជាតិ នានា សម្បូរនូវទេសចរ មានសេដ្ឋកិច្ចរីកចម្រើន និងសូមប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខ និង នាំមកនូវ សេចក្តីសុខ សេចក្តីចម្រើន ជូនប្រទេសជាតិ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម