ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ «យើងបន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានសម្តែងនូវការចូលរួមអបអរសាទរចំពោះមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្តែងការសាទរបែបនេះក្នុងពេលប្រគល់ និងទទួលមូលនិធិពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលបានរៀបចំនៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង កាលពីរសៀលថ្ងៃសៅរ៍ ១ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះទ័យជ្រះថ្លារបស់ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន សមាជិកថេរសភា និងអគ្គលេខាធិការរងថេរសភា ព្រះពុទ្ធសាសនានៅកម្ពុជា ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តនន្ទមុនី រាជធានីភ្នំពេញ ដែលបានឧបត្ថម្ភ អង្ករ ៣ តោន ទឹកបរិសុទ្ធ ៥០ កេស ទឹកក្រូច ២០ កេស មី ៣០ កេស បន្លុង ១០ បច្ច័យ ចំនួន ៨,០០០,០០០ រៀល និងថ្លែងអំណរគុណចំពោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាន់ប៊ុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស ថវិកាចំនួន ៥ លានរៀល , លោកស្រី យី សុភាព និងលោក ពៅឃាង ថវិកាចំនួន ២.០០០ ដុល្លារ ដើម្បីអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រាមមូលបទ ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្វាយព្រះពរជ័យសព្វសាធុការ ថ្វាយប្រគេនដល់ព្រះសង្ឃ និងព្រះត្ថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមចំណែកជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាពេលនេះ ព្រមទាំងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ វិមាន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


