សេចក្ដីជូនដំណឹង
មន្ទីរសម្រាកព្យាបាល យូ ចតុមុខ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានចុះកិច្ចព្រមព្រៀងសហការ
ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាក្នុងការផ្ដល់សេវាពិនិត្យ សម្រាក និងព្យាបាលជំងឺទូទៅដល់បុគ្គលិក និងអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលអនុវត្តមានរយៈពេល ៣ (បី) ឆ្នាំ គិតចាប់ពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៨។

លោកស្រី តាំង ហ្គេចយូរ អគ្គនាយិកាមន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានគណៈប្រតិភូ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(ខេមបូឌា) ភីអិលស៊ី។ លោកស្រី បញ្ជាក់ថា មន្ទីរសម្រាកព្យាបាល យូ ចតុមុខ មានវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យដែលមានបទពិសោធច្រើនឆ្នាំ និងជំនាញច្បាស់លាស់ក្នុងការផ្ដល់សេវាពិនិត្យ សម្រាក និងព្យាបាលជំងឺជូនអតិថិជនផ្តោតលើគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី ឈាង កញ្ញា ប្រធាននាយិកាប្រាក់បញ្ញើ និង សេវាឌីជីថល មានប្រសាសន៍ថា កិច្ចសហការព្រមព្រៀងលើការគាំទ្រគ្នាទៅវិញទៅមកនេះ នឹងនាំឱ្យមានភាពរីកចម្រើនទាំងអស់គ្នា។ ការចាប់ដៃគូល្អ ប្រកបដោយទំនុកចិត្ត ទាំងផ្នែកសុខភាព និងដៃគូហិរញ្ញវត្ថុ គឺជាអ្វីដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានគិតគូរសម្រាប់ទាំងបុគ្កលិក និងអតិថិជនរបស់ អិលអូអិលស៊ី។ លោកស្រីបានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ នឹងក្លាយជាដៃគូសហការល្អយូរអង្វែង ដែលក្នុងនោះ LOLC នឹងជំរុញលើកទឹកចិត្តបុគ្គលិក និងអតិថិជន ពិនិត្យ និងតាមដានសុខភាពនៅមន្ទីរសម្រាកព្យាបាល យូ ចតុមុខ ផងដែរ។

លោកស្រី តាំង ហ្គេចយូរ អគ្គនាយិកាមន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានថ្លែងកោតសរសើរថា គ្រឹះស្ថានហិរញ្ញ អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយនៅកម្ពុជា មានអតិថិជនគាំទ្រច្រើន ដែលឆ្លុះបញ្ចាំងពីកិត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា។
ក្នុងសម័យឌីជីថល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការទូទាត់ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ នឹងដាក់ឱ្យមានការទូទាត់តាមរយៈ QR Code របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) នៅគ្លីនិកផ្ទាល់តែម្ដង។ លើសពីនេះ មន្ទីរសម្រាកព្យាបាល យូ ចតុមុខ នឹងផ្ដល់ជូននូវតម្លៃកាន់តែពិសេសសម្រាប់ បុគ្គលិក និងអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC។

សូមបញ្ជាក់ជូនថា មន្ទីរសម្រាកព្យាបាល យូ ចតុមុខ បានទទួលអាជ្ញាបណ្ណស្របច្បាប់ក្នុងការធ្វើប្រតិបត្តិការពីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតលើការពិគ្រោះជំងឺទូទៅ និងសម្រាកព្យាបាល, ពិនិត្យ និងថែទាំសុខភាពមាតានិងទារក ទារកក្នុងផ្ទៃ ឬហៅថាសេវាផ្ញើពោះ, ពិនិត្យព្យាបាលជំងឺកុមារគ្រប់ប្រភេទ, សេវារោគវិនិច្ឆ័យ (មន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ), សេវាវះកាត់តូច, ការថែទាំអ្នកជំងឺវ័យចាស់, សេវាពិនិត្យសុខភាពនៅគ្លីនិក និងដល់ទីកន្លែងរបស់អតិថិជន, កញ្ចប់សម្រាប់ដៃគូមុនអាពាហ៍ពិពាហ៍, កញ្ចប់គ្រួសារ (ការពិនិត្យមួយគ្រួសារ), កញ្ចប់ប្រចាំឆ្នាំ និងអេកូ ថតឆ្លុះកាំរស្មីX ជាដើម។




-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


