Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅប្រទេសម៉ាឡេស៊ី

បានផុស

នៅ

នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មានស្ត្រីវ័យរហូតដល់ទៅ ១០២ឆ្នាំម្នាក់ បានដើរឡើងវិញដោយជោគជ័យ ក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ ក្រោយពីបានទទួលការវះកាត់ត្រគាក នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (Sunway Medical Centre) នាទីក្រុង Sunway City ប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺដែលត្រូវបានគេហៅក្រៅថា “លោកយាយ (Popo)” រូបនេះ គឺជាមនុស្សម្នាក់ដែលសកម្ម និងរស់នៅឯករាជ្យម្ចាស់ការលើខ្លួនឯង មុនពេលកើតមានរបួសនេះ ។ លោកយាយមានស្មារតីវៃឆ្លាត ល្អប្រសើរ និងអាចគ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងដិតដល់។ ប៉ុន្តែក្រោយពេលដួលនៅក្នុងផ្ទះ លោកយាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយត្រូវបានធ្វើរោគវិនិច្ឆ័យថាមាន ការបាក់កឆ្អឹងភ្លៅ(Neck of Femur Fracture) ដែលនេះជាស្ថានភាពធ្ងន់ធ្ងរមួយសម្រាប់អ្នកជំងឺវ័យចំណាស់ ព្រោះវាអាចបណ្តាលឱ្យបាត់បង់លទ្ធភាពធ្វើចលនា និងធ្វើឱ្យសុខភាពធ្លាក់ចុះយ៉ាងគំហុក។

ករណីរបស់អ្នកជំងឺភ្លាមៗនោះ បានធ្វើឱ្យប្រព័ន្ធ សេវាសម្របសម្រួលការបាក់ឆ្អឹង (Fracture Liaison Service – FLS) របស់មន្ទីរពេទ្យចាប់ផ្តើមដំណើរការភ្លាម ។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុមគ្រូពេទ្យដែលរួមមាន៖ គ្រូពេទ្យវះកាត់ឆ្អឹង គ្រូពេទ្យឯកទេសរោគមនុស្សចាស់ គ្រូពេទ្យស្ពឹក និងគ្រូពេទ្យឯកទេសស្តារនីតិសម្បទា បានប្រជុំឯកភាពគ្នាលើផែនការការព្យាបាលមួយ ។

ការវះកាត់នេះដឹកនាំដោយ លោកវេជ្ជបណ្ឌិតJeffrey Jaya Raj ដែលជាគ្រូពេទ្យវះកាត់ឆ្អឹងដ៏មានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពឆ្អឹងដ៏ស្មុគស្មាញ រួមទាំងករណីបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង (Fragility Fractures) ផងដែរ ដោយមានការចូលរួមសហការពីគ្រូពេទ្យឯកទេសរោគមនុស្សចាស់ (លោកស្រីវេជ្ជបណ្ឌិត Teh Hoon Lang) គ្រូពេទ្យស្ពឹក (លោកស្រីវេជ្ជបណ្ឌិត Lai Hou Yee) និងក្រុមគ្រូពេទ្យឯកទេសស្តារនីតិសម្បទា ។

ក្នុងរយៈពេលមិនដល់ ២៤ ម៉ោងផង គ្រូពេទ្យបានសម្រេចចិត្តធ្វើការវះកាត់ ប្តូរក្បាលឆ្អឹងភ្លៅម្ខាង(Bipolar Hemiarthroplasty) ដោយចំណាយពេលវះកាត់ត្រឹមតែមួយម៉ោងប៉ុណ្ណោះ ។ ដើម្បីសុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗ គ្រូពេទ្យបានជ្រើសរើសវិធីប្រើថ្នាំស្ពឹកតាមតំបន់ និងចាក់តាមខួរឆ្អឹងខ្នង ជំនួសឱ្យការសន្លប់ធំ អ្វីដែលមិនគួរឱ្យជឿនោះគឺ នៅថ្ងៃបន្ទាប់ លោកយាយអាចក្រោកឈរបាន ហើយក្នុងរយៈពេល ៤៨ ម៉ោង លោកយាយចាប់ផ្តើមហាត់ដើរដោយមានការទប់ជ្រោមជ្រែង ។ ក្នុងវ័យ ១០២ ឆ្នាំ លោកយាយត្រូវបានគេចាត់ទុកថាជាអ្នកជំងឺវះកាត់ត្រគាក ដែលមានអាយុច្រើនជាងគេបំផុតម្នាក់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទោះជាយ៉ាងណា ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អព្ភូតហេតុនេះមិនមែនកើតឡើងដោយសារតែការវះកាត់តែមួយមុខនោះទេ ។ កត្តាដ៏ធំមួយទៀត គឺកម្លាំងចិត្ត និងការគាំទ្រយ៉ាងកក់ក្តៅពីក្រុមគ្រួសារ ។ លោកយាយត្រូវបានចោមរោមមើលថែ និងលើកទឹកចិត្តជាប្រចាំពីសំណាក់កូនៗ ចៅៗ និងចៅទួត ពេញមួយកំឡុងពេលព្យាបាល។

លោកយាយផ្ទាល់ក៏មានស្មារតីរឹងមាំខ្លាំងដែរ ដោយបានប្រាប់ទៅកាន់ក្រុមគ្រួសារទាំងញញឹមថា៖ «ឱ្យតែខ្ញុំអាចដើរបានខ្ញុំនឹងខំប្រឹងដើរ»

សម្រាប់ព័ត៌មានសាកសួរផ្នែកវេជ្ជសាស្ត្រសូមទាក់ទង៖

ការិយាល័យតំណាងមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (Sunway Medical Centre) ប្រចាំរាជធានីភ្នំពេញប្រទេសកម្ពុជា 


កញ្ញា/លោកស្រី៖ ជា គីមជូ

អ៊ីមែល៖ [email protected] 
 លេខទូរស័ព្ទ៖ +855 96 929 2921

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម