Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងកើនឡើងថ្ងៃបើកការជួញដូរប្រចាំសប្ដាហ៍ ជុំវិញបញ្ហាអាមេរិក-វេណេស៊ុយអេឡា

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបាន​កើនឡើងលើទីផ្សារអាស៊ីសម្រាប់ការជួញដូរ​នៅព្រឹកថ្ងៃចន្ទនេះ ដែលជាថ្ងៃ​បើក​ការជួញដូរប្រចាំសប្ដាហ៍ ជុំវិញ​ការរំខានផ្នែកផ្គត់ផ្គង់ ​ក្នុងករណី​អាមេរិក​រឹបអូសកប៉ាល់ដឹកប្រេង​វេណេស៊ុយអេឡា​​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក ​Brent ​បានកើនឡើង ៤៤ សេន ឬ ០,៧៣% ដល់ ៦០,៩១ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៩ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក ម៉ាក ​West Texas Intermediate (WTI) ​បានកើនឡើង ៤០ សេន ឬ ០,៧១% ដល់ ៥៦,៩២ ដុល្លារ​/បារ៉ែល។

កាលពីចុងសប្ដាហ៍កន្លងទៅ ឆ្មាំសមុទ្ររបស់អាមេរិក​បាន​តាមស្ទាក់ចាប់កប៉ាល់ដឹកប្រេងលើដែនទឹកអន្តរជាតិក្បែរប្រទេសវេណេស៊ុយអេឡា។ ​កាលពីប៉ុន្មានសប្ដាហ៍មុន អាមេរិកបាន​​រឹបអូសកប៉ាល់ដឹកប្រេង​វេណេស៊ុយអេឡា​​ ដែល​ជាប្រទេសផ្គត់ផ្គង់ប្រេងសំខាន់មួយសម្រាប់​ទីផ្សារអន្តរជាតិ។ ហើយថ្មីនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសបញ្ជាឱ្យបិទផ្លូវទឹកសម្រាប់កប៉ាល់ដឹកប្រេងវេណេស៊ុយអេឡា ដែលជំរុញឱ្យ​តម្លៃប្រេងកើនឡើងនៅថ្ងៃចន្ទនេះ។

យ៉ាងណាមិញ ការរំខានផ្នែកផ្គត់ផ្គង់នៅតែមាន​កំណត់ ដោយសារតែតម្លៃប្រេងបាន​រងសម្ពាធដោយ​សារ​តែកង្វល់ពាក់ព័ន្ធនឹង​ការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាក្ដីរំពឹងពីដំណោះស្រាយសន្តិភាពនៃជម្លោះអ៊ុយក្រែន-រុស្ស៊ី។

តម្លៃប្រេងទាំង២ បាន​ធ្លាក់ចុះប្រហែល ១% នៅសប្ដាហ៍មុន ដែលជាការបន្តពីការធ្លាក់ចុះ ៤% នៅសប្ដាហ៍មុនមួយ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម