Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិក និងអ៊ីរ៉ង់ជំទាស់គ្នាលើសំណើសន្តិភាព

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបាន​ហក់ឡើង ៣ ដុល្លារ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទ ទី ១១ ខែឧសភា នេះ ក្រោយ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាន​ជំទាស់គ្នាលើសំណើសន្តិភាពដែលអាមេរិកព្រាងឡើង ចំពេលដែល​ច្រកហ័មូស្សនៅតែបន្តបិទខ្ទប់មួយភាគធំ។ នេះ​បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេង Brent កើនឡើង ៣,១៨ ឬ ៣,១៤% ដល់ ១០៤,៤៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ៧ កន្លះព្រឹក នៅទីក្រុងហុងកុង។ តម្លៃប្រេងដដែលកើនឡើង ១,២៣% កាលពីថ្ងៃសុក្រ ក្រោយធ្លាក់ចុះជាគំហុកប៉ុន្មានថ្ងៃមុននោះ។

ដោយឡែកតម្លៃប្រេងអាមេរិកវិញ បាន​កើនឡើង ៣,០៩ ដុល្លារ ដល់ ៣,២៤% ដល់ ៩៨,៥១ ដុល្លារ/បារ៉ែល។ ​

សុទិដ្ឋិនិយមដែល​ថាជម្លោះអាមេរិក និងអ៊ីរ៉ង់ ​នឹ​ង​បញ្ចប់ឆាប់ៗនោះ ត្រូវបាន​រលាយចេញបាត់វិញ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់អាមេរិក គឺ «មិនអាចទទួលយកបាន»។ ​អ៊ីរ៉ង់បាន​ទាមទារសំណងខូចខាតពីសង្រ្គាម និងអធិបតេយ្យភាពលើច្រកហ័រមូហ្ស ក្នុងចំណោមសំណើផ្សេងៗទៀត។

​លោក ត្រាំ គ្រោងនឹង​ធ្វើដំណើរទស្សនកិច្ចទៅចិន​នាថ្ងៃពុធសប្ដាហ៍ ហើយ​រំពឹងថានឹងពិភាក្សាអំពីអ៊ីរ៉ង់ និងបញ្ហាផ្សេងៗទៀតជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។ អ្នកជំនាញខ្លះបាន​លើកឡើងថា មានសង្ឃឹម ដែលលោក ត្រាំ អាចបញ្ចុះបញ្ចូល​ចិន​ឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើអ៊ីរ៉ង់ ដើម្បីជំរុញឱ្យមានបទឈប់បាញ់ដ៏ទូលំទូលាយ និងដំណោះស្រាយចំពោះការរំខានដែលកំពុងបន្តកើតមាន​ក្នុងច្រកសមុទ្រ​ហ័រមូហ្ស។

ទោះបីជាយ៉ាងនេះក្ដី តម្លៃប្រេងអន្តរជាតិនៅតែស្ថិតនៅក្នុងស្ថានភាពប្រែប្រួលខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម