ព័ត៌មានជាតិ
ពលករ៤នាក់ ត្រូវមេខ្យល់២នាក់រត់ចោល ខណៈកម្លាំងចម្រុះជួរមុខឃាត់ខ្លួន
មេខ្យល់២នាក់ បានរត់គេចខ្លួនបាត់ស្រមោល នៅពេលពលករ៤នាក់ ត្រូវបានកម្លាំងចម្រុះជួមុខឃាត់ខ្លួន កាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅភូមិសាស្ត្រ ភូមិព្រៃព្រិច សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កម្លាំងចម្រុះជួរមុខបានឲ្យដឹងថា កម្លាំងចម្រុះនោះ រួមមាននគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១ កម្លាំងយោធាកងពលតូចថ្មើរជើងលេច៥១ និង កម្លាំងកងរាជអាវុធហត្ថ ដែលឈរជើង នៅបន្ទាត់ព្រំដែនកម្ពុជា ថៃ។ កម្លាំងចម្រុះជួមុខបានឲ្យដឹងបន្តទៀតថា ពេលសមត្ថកិច្ចសាកសួរពលករ បាននិយាយថា ពួកខ្លួនបានមកព្រំដែន ក្នុងបំណងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយមានអ្នកនាំផ្លូវ២នាក់ ជូននិងបង់ថ្លៃផ្លូវឲ្យពួកគាត់ ប៉ុន្តែនៅពេលកម្លាំងស្ទាក់ឃាត់ពួកគាត់២នាក់នោះ បានរត់គេចខ្លួនបាត់ស្រមោលអស់ទៅ។ កងកម្លាំងបានបញ្ជូនពលករទាំង៤នាក់ ទៅយកសំណាករកមេរោគកូវីដ១៩ ហើយឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌល ចាប់តាំងពីថ្ងៃនោះរហូតដល់គម្រប់១៤ថ្ងៃ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញបាន៕



អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ រថយន្តលួចដឹកមាន់រាប់ពាន់ក្បាលពីថៃត្រូវសមត្ថកិច្ចចាប់ឃាត់

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន