សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងស្ទាវ ០៤ នាក់ ខណៈ ០៤ នាក់ទៀត កំពុងគេចខ្លួន ក្រោយវាយតប់គ្នា
មានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ១៩ និង ១០ នាទីយប់ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បង្កឡើងដោយក្មេងទំនើងពីរក្រុម បានវាយប្រហារគ្នាទៅវិញទៅមក បណ្ដាលឲ្យមានអ្នកដេកពេទ្យ និងរត់គេចខ្លួន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ក្មេងទំនើងខាងលើមានពីរក្រុម បក្សពួកសរុប ០៨ នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖
ទី១-ឈ្មោះ សុខ ចាន់តារា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរជាងក្រឡឹង រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី២-ឈ្មោះ សាក់ ភារ៉ា ហៅអាជ្រូក ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី៣-ឈ្មោះ សាក់ សំរិត ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរជាងក្រឡឹង រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី៤-ឈ្មោះ វ៉ាន់ ទុំ ហៅសិទ្ធិ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី៥-ឈ្មោះ ភ័ក្រ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរកម្មករចាក់លូ ទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(រត់គេចខ្លួន)។
ទី៦-ឈ្មោះ ផាន់ ទី អាយុ ១៩ ឆ្នាំ មុខរបរកម្មករចាក់លូ រស់នៅអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រត់គេចខ្លួន)។
ទី៧-ឈ្មោះ ហេង ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មករចាក់លូ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រត់គេចខ្លួន) និងទី៨-ឈ្មោះ រក្សា ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(រត់គេចខ្លួន)។

តាមប្រភពព័ត៌មាន បានបន្តថា បន្ទាប់ពីធ្វើសកម្មភាពដេញកាប់គ្នាទៅវិញទៅមករួច កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ព្រមទាំងធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៤ នាក់ (ដោយម្នាក់ៗរងរបួសធ្ងន់-ស្រាលរៀងៗខ្លួន) នាំមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីពិនិត្យ និងព្យាបាលរបួស ចំណែកក្មេងទំនើងចំនួន ០៤ នាក់ទៀត បានឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់។

បច្ចុប្បន្នក្រុមក្មេងទំនើងដែលរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកអ្នករត់គេចខ្លួន កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការស្រាវជ្រាវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


