ព័ត៌មានជាតិ
រថយន្តលួចដឹកមាន់រាប់ពាន់ក្បាលពីថៃត្រូវសមត្ថកិច្ចចាប់ឃាត់
ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់រាប់ពាន់ក្បាលពីប្រទេសថៃនាំចូលមកខេត្តបន្ទាយមានជ័យ ដោយអត់ច្បាប់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅវេលាម៉ោង១រំលងអាធ្រាត្រ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមវិធានការបង្ការបង្ក្រាប ការចរាចរណ៍សត្វ ពីក្រៅប្រទេសរបស់នាយកដ្ឋាន និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោកបានដាក់មន្ត្រីតាមគោលដៅស្ទាក់ចាប់ឈ្មួញលួចដឹកសត្វរស់ចូលពីប្រទេសជិតខាង។ លុះនៅវេលាម៉ោង១យប់រំលងអាធ្រាត្រមានរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-3428 ដែលលួចដឹកមាន់រស់រាប់ពាន់ក្បាលយកចូលមកខេត្តបន្ទាយមានជ័យត្រូវបានសមត្ថកិច្ចចំរុះឃាត់ ក្នុងនោះមានមន្ត្រីការិយាល័យបសុពេទ្យផង ដើម្បីត្រួតពិនិត្យ នៅចំណុចស្រុកអូរជ្រៅ។

លោក ហ៊ុយ ទូច បាននិយាយបន្តថា តាមនីតិវិធីនៃជំនាញ នឹងយកសំណាកផ្ញើទៅពិនិត្យនៅរាជធានីភ្នំពេញ ដើម្បីឱ្យដឹងថា សត្វមាន់ទាំងនោះមានជំងឺផ្តាសាយបក្សី ឬមិនមាន។ តែចំពោះមុខនេះ មន្ត្រីជំនាញនឹងធ្វើការតាមដាន សុខភាពសត្វនេះក្នុងអំឡុង ពេល២ ទៅ៣ថ្ងៃសិន បើមិនមានអ្វីគួឲ្យកត់សម្គាល់ នៃជំងឺផ្តាសាបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ។

លោកបន្ថែមថា ការបង្ការ និងបង្ក្រាប នេះធ្វើឡើងក្នុងគោលបំណង បង្ការការរាលដាលនូវជំងឺផ្តាសាយបក្សី និងជំងឺឆ្លងនានា ដែលអាចកើតមានលើសត្វ និងជាការចូលរួម លើកកម្ពស់ការចិញ្ចឹមសត្វរបស់កសិករក្នុងស្រុក និងម្យ៉ាងទៀតនោះ ឱ្យមានការបង់ពន្ធចូលរដ្ឋផងដែរ។
លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា រីឯសត្វមាន់រស់ទាំងអស់ខាងលើ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាត់តាមស្រុកអូរជ្រៅ ។

គួរបញ្ជាក់ថា ជាញឹកញាប់មន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យ តែងធ្វើការបង្ក្រាប និងហាមឃាត់ការនាំចូលសត្វជ្រូក គោ ក្របី មាន់ ទាដែលឈ្មួញលួចនាំចូលដោយខុសច្បាប់ តែទោះជាយ៉ាងណាក៏ដោយ ការលួចនាំចូលនេះនៅតែកើតមាន ទោះបីជានៅតាមព្រំដែនមានសមត្ថកិច្ចយាមកាមព្រោងព្រាត យ៉ាងណាក៏ដោយ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


