សន្តិសុខសង្គម
ចាប់ខ្លួនមន្ត្រីម្នាក់បញ្ជូនទៅតុលាការ រឿងស៊ីដាច់ប្រាក់៣ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខណ្ឌប៉ូលិស
ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានបញ្ជូនបុគ្គលជាមន្ត្រីរាជការម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធស៊ីដាច់ប្រាក់អ្នកដទៃចំនួន៣ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការចូលក្របខណ្ឌនគរបាលជាតិ។

ជនសង្ស័យមានឈ្មោះ ចាន់ សំមុនី ភេទប្រុស អាយុ៣៣ ឆ្នាំ ជាមន្ត្រីរាជការបម្រើការងារនៅក្រសួងមួយ ស្នាក់នៅផ្ទះលេខ៣៨Eo ផ្លូវលេខ១៥៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿង ឆបោក និង សមគំនិតក្នុងអំពើ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ករណីខាងលើនេះផ្តើមចេញពីជនសង្ស័យបានទទួលយកប្រាក់អ្នកដទៃ ប្រមាណ៣ម៉ឺនដុល្លារអាមេរិក ថាយកទៅរត់ការដើម្បីចូលក្របខណ្ឌនគរបាលជាតិ ប៉ុន្តែនៅពេលយកប្រាក់ទៅធ្វើការបែរជាមិនបានជោគជ័យ ទើបត្រូវម្ចាស់ប្រាក់គេប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន។ យ៉ាងណាក្តីបើតាមចម្លើយសារភាពរបស់ជនសង្ស័យនៅសមត្តកិច្ចថា ខ្លួនគ្រាន់ តែជាសាក្សីដឹងឮ នឹងនាំដើមបណ្តឹងទៅជួបស្ត្រីម្នាក់ទៀត ឲ្យជួយរត់ការក្នុងរឿងនេះទេ លុយកាក់ស្ត្រីនោះក៏ជាអ្នកទទួលដែរ ដូច្នេះគួតែឲ្យគេរួចផុតពីការចោទប្រកាន់វិញ។
នៅថ្ងៃទី១៩ ខែសីហា សំណុំរឿងនេះត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ នឹងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនសង្ស័យនោះជាឆន្ទានុសិទ្ធិរបស់ចៅក្រម៕
ដោយ ៖ មករា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


