Connect with us

ព័ត៌មានជាតិ

សិស្សភៀសសឹកជាង១៦០០០នាក់ ទទួលការសម្រប​សម្រួលចូលរៀនតាមគ្រឹះស្ថានសិក្សាជាង​២០០០ក្នុងរាជធានី-ខេត្ត២៤

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ មានសិស្សភៀសសឹកសរុប ១៦៦៩៥ នាក់ បានទទួលការសម្របសម្រួលចូលរៀននៅតាមគ្រឹះស្ថានសិក្សាជាង២០០០ ក្នុងរាជធានី-ខេត្តចំនួន២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងមហាផ្ទៃ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ព្រឹកថ្ងៃទី២៣ធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹកសរុប ៥៤៤.៦៨៥នាក់ ក្នុងនោះស្ត្រី ២៨៥.៥៣២នាក់ និងកុមារ១៧៤.០០៦នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់ទៀត។

លោកបណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានធ្វើការអំពាវនាវដល់មាតាបិតា អាណាព្យាបាលភៀសសឹកទាំងអស់ នាំកូនទៅចុះឈ្មោះចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សានានាដែលមានទីតាំងនៅជិតបំផុតនឹងទីជម្រកសុវត្ថិភាពបណ្ដោះអាសន្នរបស់លោកអ្នកឱ្យបានគ្រប់ៗគ្នា ស្ថិតក្នុងគ្រាដ៏លំបាកនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវសូមបន្តពង្រឹងសាមគ្គីភាពគ្នារក្សាស្មារតីជាតិដ៏រឹងមាំ និងជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងខ្មាំងឈ្លានពានដែលរំលោភបូរណភាពដែនដីរបស់កម្ពុជា។ លោក ឧបនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យប្រជាពលរដ្ឋសូមកុំខ្លបខ្លាចសូមមានភាពក្លាហាន ហើយងើបឈរឡើងដើម្បីគាំទ្ររាជរដ្ឋាភិបាលគាំទ្រកងកម្លាំងប្រដាប់អាវុធវីរយុទ្ធជនយើងដើម្បីប្រយុទ្ធប្រឆាំងខ្មាំងឈ្លានពាន និងត្រូវខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព មានតែធនធានមនុស្សដែលមានគុណភាពទេទើបយើងអាចកសាងកម្ពុជាមួយដែលមានសេដ្ឋកិច្ចការអភវឌ្ឍមានភាពរុងរឿង និងយកឈ្នះមាសត្រូវរបស់យើង។

គួរបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មានសាលារៀនចំនួន៥ទីតាំងត្រូវបានបំផ្លិចបំផ្លាញ និងមានសាលារៀនជាង១ពាន់សាលាបិទទ្វារប៉ះពាល់គ្រូបង្រៀនជាងពាន់នាក់និងសិស្សានសិស្សជាង២៥ម៉ឺននាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម