ព័ត៌មានជាតិ
CHRC ថាថៃបង្ហាញការឈ្លានពានយ៉ាងច្បាស់ហើយត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសចំពោះការបន្តវាយប្រហាររបស់កងទ័ពថៃចូលជ្រៅលើទីតាំងស៊ីវិលកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ថាប្រតិបត្តិការយោធានេះគឺជា «ការឈ្លានពាន» មិនមែនជាជម្លោះព្រំដែនឡើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សបានលើកឡើងថាថៃបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ហើយកម្ពុជាពិតជារងគ្រោះអំពីអំពើឈ្លានពាននេះ។ ហើយទង្វើឈ្លានពានរបស់ថៃនេះគឺត្រូវទទួលខុសត្រូវតាមច្បាប់អន្តរជាតិ។
ក្នុងសេចក្ដីប្រកាសនោះបានលើកឡើងថា៖ «ការប្រើកម្លាំងយោធាឆ្លងកាត់ព្រំដែន និងវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀត ដោយគ្មានមូលហេតុដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិគឺជាឧក្រិដ្ឋកម្មនៃការឈ្លានពាន។ ការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល ព្រមទាំងបំផ្លាញបេតិកភណ្ឌវប្បធម៌គឺជាឧក្រិដ្ឋកម្មសង្គ្រាម និងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

គ.ស.ម.ក នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀតប្ដឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគីពាក់ព័ន្ធដទៃទៀត ឱ្យថ្កោលទោស ដាក់សម្ពាធ និងចាត់វិធានការគ្រប់យន្តការដើម្បីឱ្យថៃទទួលខុសត្រូវចំពោះមុខច្បាប់។
សេចក្ដីប្រកាសរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៅពេលនេះគឺបន្ទាប់ពីថៃបានបើកការវាយប្រហារជាច្រើនលើកច្រើនសារមកលើកម្ពុជា ដោយប្រើប្រាស់អាវុធគ្រប់ធុន រួមទាំងយន្តហោះចម្បាំង F-16 និង T-50Th ចូលជ្រៅមកលើដែនអធិបតេយ្យកម្ពុជា។
នៅថ្ងៃទី២៤ ខែធ្នូ ថៃបានប្រើប្រាស់យន្តហោះ T-50 ដឹកគ្រាប់បែកមកទម្លាក់នៅស្រុកបាណន់ ខេត្តបាត់ដំបង ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ស្រុកស្រីស្នំ ខេត្តសៀមរាប ព្រមជាមួយការបាញ់កាំភ្លើងធំ និងបន្តឈ្លានពានលើទឹកដីកម្ពុជាថែមទៀត។
គិតត្រឹមព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរចំនួន២១នាក់ស្លាប់ និង៨៣រងរបួសពីការឈ្លានពាននេះ ខណៈជនភៀសសឹកកើនដល់ជាង៦០ម៉ឺននាក់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លាញ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


