Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាស​បន្ត​ហក់​ឡើង​ខ្ពស់ ៥៤២០ ដុល្លារ មួយតម្លឹង ​នៅ​ថ្ងៃ​សុក្រ​នេះ​

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បាន​ហក់​ឡើង​ខ្ពស់​ដល់ ​៥៤២០ ដុល្លារ ​ក្នុង​មួយ​តម្លឹងនៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ ​​បន្ទាប់​ពីមាន​ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក និង​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នយោបាយ នៅ​តែ​បន្តមាន​ភាព​តានតឹង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities មាន​ប្រសាសន៍ថា ការកាត់បន្ថយអត្រាការប្រាក់អាមេរិក និងភាព​តាន​តឹងរវាងអាមេរិក និងប្រទេស​វេណេស៊ុយ​អេឡា ​រុញច្រានឱ្យតម្លៃមាសកើនឡើង​។ ​

​លោក ឡុង សំណាង បានបន្ថែមថា ​តម្លៃហាងឆេងមាស​នឹង​បំបែកកំណត់ត្រាខ្ពស់​បំផុត​ជាថ្មី​ដល់​ជាង ៥៥០០ ដុល្លារ ក្នុងមួយតម្លឹងឆាប់ៗនេះ។​

​គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ តម្លៃមាសក្នុងស្រុកលក់ចេញ ៥៤0 ដុល្លារ ក្នុង​មួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម