ព័ត៌មានអន្ដរជាតិ
លោកអានុទីន សន្យាសង់ជញ្ជាំងព្រំដែន បើជាប់ឆ្នោតជានាយករដ្ឋមន្ត្រីម្ដងទៀត
នាយករដ្ឋមន្ត្រីចាំផ្ទះ លោក អានុទីន ឆានវីរៈគុល បានសន្យានឹងបន្តទៅមុខនូវគម្រោងសាងសង់ជញ្ជាំងព្រំដែនដ៏ចម្រូងចម្រាសតាមបណ្តោយព្រំដែនថៃ-កម្ពុជា បើគណបក្ស Bhumjaithai របស់លោក ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលខាងមុខ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ចេញផ្សាយនាថ្ងៃអង្គារទី៣០ ខែធ្នូ ឆ្នាំ២០២៥ បាងកកប៉ុស្តិ៍បានឲ្យដឹងថា លោកអានុទីន បានសង្កត់ធ្ងន់ថា ជញ្ជាំងនេះគឺជាមូលដ្ឋានគ្រឹះនៃរបៀបវារៈសន្តិសុខជាតិរបស់គណបក្សលោក។ លោកបានបញ្ជាក់ទៀតថា ជញ្ជាំងព្រំដែនដែលបានស្នើឡើងនេះ មានបំណងពង្រឹងសុវត្ថិភាពសម្រាប់ទាំងបុគ្គលិកយោធា និងប្រជាជនស៊ីវិល បន្ទាប់ពីមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវផ្លាស់ប្តូរទីលំនៅ។
គម្រោងនេះ ដែលទទួលបានការយល់ព្រមពីព្រះនាងម្ចាស់ Chulabhorn ត្រូវបានគ្រោងនឹងអនុវត្តជាដំណាក់កាល ដោយក្នុងជំហានដំបូង ការសាងសង់នឹងចាប់ផ្តើមនៅក្នុងតំបន់ «មិនមានជម្លោះ» ជាពិសេសនៅស្រុក Pong Nam Ron នៃខេត្តចាន់បុរី។ ជញ្ជាំងនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៧លានបាតក្នុងមួយគីឡូម៉ែត្រ (ឬ ២០៤ ០០០ដុល្លារ/គីឡូម៉ែត្រ) ដោយប្រើប្រាស់ថវិកាចម្បងពីកញ្ចប់ថវិកាការពារជាតិ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ ផែនការនេះរួមបញ្ចូលទាំងផ្លូវយុទ្ធសាស្ត្រសម្រាប់ល្បាតដែលសាងសង់នៅពីក្រោយជញ្ជាំង ដើម្បីអនុញ្ញាតឲ្យមានការឆ្លើយតបសន្តិសុខបានឆាប់រហ័ស។
ជញ្ជាំងព្រំដែនបានក្លាយជាចំណុចក្តៅដ៏សំខាន់មួយ នៅមុនការបោះឆ្នោតរបស់ថៃនាខែកុម្ភៈខាងមុខ។ ខណៈពេលដែលលោកអានុទីន បានកំណត់រូបភាពជញ្ជាំងនេះថាជាការការពារចាំបាច់ប្រឆាំងនឹងការរំលោភបំពានទឹកដី និងបទឧក្រិដ្ឋឆ្លងដែន អ្នករិះគន់ និងអ្នកវិភាគក្នុងតំបន់បានលើកឡើងថា ទង្វើនេះអាចធ្វើឲ្យការចរចាបទឈប់បាញ់ដ៏ស្មុគស្មាញជាមួយទីក្រុងភ្នំពេញ កាន់តែមានភាពរកាំរកូស៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


