Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញអង្កររបស់ថៃ អាចធ្លាក់ចុះប្រហែល​ ១ លាន​តោន នៅឆ្នាំក្រោយ

បានផុស

នៅ

ការនាំចេញអង្កររបស់ប្រទេសថៃ​រំពឹងថានឹងធ្លាក់ចុះមកត្រឹម ៧ លានតោននៅឆ្នាំ ២០២៦ ពីប្រហែល ៨ លានតោននៅឆ្នាំនេះ ដោយសារតែការឡើងថ្លៃប្រាក់បាត ដែលធ្វើឱ្យអ្នកនាំចេញពិបាក​នឹង​ប្រកួតប្រជែងជាមួយ​អ្នកផ្គត់ផ្គង់ឥណ្ឌា។ ​នេះបើតាមការចុះផ្សាយរបស់ភ្នាក់់ងារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់ចុះនោះ នឹងបន្តកើតឡើងពីឆ្នាំនេះ ដែលការនាំចេញអង្កររបស់ថៃបានធ្លាក់ចុះជាគំហុករួចស្រាប់ហើយ។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មានកាលពីពេល​ថ្មីៗនេះ លោកស្រី Arada Fuangtong ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា រូបិយប័ណ្ណថៃបច្ចុប្បន្នមាន​តម្លៃខ្ពស់ជាងរូបិយប័ណ្ណដៃគូប្រកួតប្រជែងចន្លោះពី ១០-២០%។

លោកស្រីបានបន្ថែមថា ប្រសិនបើប្រាក់បាតបន្តកើនឡើង នោះវានឹងបង្កបញ្ហាប្រឈមដ៏ធំមួយសម្រាប់ផលិតផលកសិកម្មរបស់ថៃ។

កន្លងមក អ្នកជំនាញផ្នែកស្រូវអង្ករថៃបាន​ព្រមានថា ការនាំចេញរបស់ប្រទេសនឹង​រងផលប៉ះពាល់ខ្លាំងពីកំណើនប្រាក់បាត ខណៈតម្លៃអង្ករសកលបាន​ធ្លាក់ចុះរួចហើយ​ដោយសារតែកម្សោយតម្រូវការពីប្រទេសនាំចូលធំៗដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ី និងកំណើនការផ្គត់ផ្គង់ជាដើម។

នៅឆ្នាំ ២០២៥ ការ​នាំចេញអង្កររបស់ថៃ រំពឹងថានឹងឈានដល់ ៧,៨៨-៨ លានតោន ដែលលើសពីគោលដៅ ៧,៥ លានតោន ដោយសារភាពរឹងមាំនៃតម្រូវការ​​ចុងឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ បរិមាណនេះនៅតែទាបជាងការនាំចេញជិត ១០ លានតោនក្នុងឆ្នាំ ២០២៤ ​ ដែលកាលនោះ ថៃជាប្រទេសនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីឥណ្ឌា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម