ព័ត៌មានអន្ដរជាតិ
វៀតណាមកើបចំណូល ៨,៥ ប៊ីលានដុល្លារ ពីការនាំចេញបន្លែផ្លែឈើ ពេញ១ឆ្នាំ ២០២៥
ចំណូលពីការនាំចេញបន្លែផ្លែឈើរបស់ប្រទេសវៀតណាមក្នុងខែធ្នូ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧៥០ លានដុល្លារ ដែលធ្វើឱ្យតួលេខពេញ ១ ឆ្នាំ កើនឡើងដល់ប្រហែល ៨,៥ ប៊ីលានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតក្នុងកំណត់ត្រានាំចេញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

អាជ្ញាធរគយវៀតណាមបានឱ្យដឹងថា ការនាំចេញបន្លែផ្លែឈើ មានចំនួន ៧០១ លានដុល្លារក្នុងខែវិច្ឆិកា ធ្លាក់ចុះ ២៤,៤ ភាគរយធៀបនឹងខែតុលា ដោយសារតែកត្តារដូវកាល និងទឹកជំនន់ថ្មីៗនេះក្នុងតំបន់កសិកម្មមួយចំនួន។ យ៉ាងណាមិញ តម្លៃនេះ នៅតែខ្ពស់ជាងខែវិច្ឆិកាឆ្នាំមុន ៥៣,៣ %។
ការនាំចេញកើនឡើងជាចម្បងដោយសារផ្លែឈើសំខាន់ៗចំនួន ៦ មុខគឺ ផ្លែទុរេន ចេក ស្វាយ ខ្នុរ ដូង និងក្រូចថ្លុង។ ផ្លែទុរេននៅតែជាផលិតផលកសិកម្មលេចធ្លោ ជាពិសេសក្នុងទីផ្សារចិន ដែលតម្រូវការបានកើនឡើង។ ការនាំចេញផ្លែទុរេនរបស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៤ ប៊ីលានដុល្លារនៅឆ្នាំនេះ។
នាយកដ្ឋានផែនការ និងហិរញ្ញវត្ថុនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានរាយការណ៍ថា តម្លៃនាំចេញជាមធ្យមសម្រាប់ទំនិញកសិកម្មសំខាន់ៗជាច្រើនបានបន្តកើនឡើងនៅចុងឆ្នាំ។ មែនទែនទៅ ការនាំចេញបន្លែផ្លែឈើ បានងើបឡើងវិញយ៉ាងខ្លាំងក្នុងខែកញ្ញា និងខែតុលា នៅពេលឧបសគ្គសម្រាប់ការនាំចេញទុរេនត្រូវបានស្រាកស្រាន្ត។
ប្រទេសអតិថិជនធំៗរបស់វៀតណាមរួមមានចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


