ព័ត៌មានអន្ដរជាតិ
ការនាំចេញអង្ករវៀតណាមរំពឹងធ្លាក់ចុះជាង ១០%ឆ្នាំនេះ ដោយសារហ្វីលីពីនបិទការនាំចូល
ប្រធានសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងកាលពីថ្ងៃអង្គារថា ការនាំចេញអង្កររបស់ប្រទេសវៀតណាមរំពឹងថានឹងធ្លាក់ចុះ ១១,៥% នៅឆ្នាំនេះ មកនៅត្រឹមប្រហែល ៨ លានតោន ដោយសារតែការបិទការនាំចូលអង្កររបស់ហ្វីលីពីន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ។

វៀតណាមគឺជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីឥណ្ឌា និងថៃ ហើយទីផ្សារសំខាន់ៗរបស់ប្រទេសនេះគឺហ្វីលីពីន ឥណ្ឌូណេស៊ី និងអាហ្វ្រិក។ យ៉៉ាងណាមិញ ការនាំចេញទៅហ្វីលីពីន ត្រូវបានផ្អាកទាំងស្រុង ក្រោយប្រទេសប្រជុំកោះដដែលបិទការនាំចូលអង្ករតាំងពីខែកញ្ញា រហូតដល់ចុងឆ្នាំនេះ ដើម្បីការពារកសិករក្នុងស្រុកពីការធ្លាក់ចុះនៃតម្លៃអង្ករ។
ប្រធានសមាគមស្បៀងអាហារវៀតណាម លោក Do Ha Nam បានប្រាប់រ៉យទ័រ៖ «ការហាមឃាត់នេះ ទំនងនឹងត្រូវបានពន្យារឱ្យយូរបន្ថែមទៀត»។
កន្លងមក មានសេចក្ដីរាយការណ៍ថា ហ្វីលីពីននឹងបន្តបិទការនាំចូលដល់ចុងឆ្នាំ ហើយបើកវិញរយៈពេល ១ ខែនៅខែមករា មុនពេលបិទម្ដងទៀតដល់ខែមេសា។
ដោយសារតែបញ្ហានេះ ការនាំចេញអង្កររបស់វៀតណាមទៅហ្វីលីពីន បានធ្លាក់ចុះ ១៨,៥% ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មកនៅត្រឹម ២,៩៦ លានតោន។ នេះបើតាមទិន្នន័យគយរបស់វៀតណាម។
យ៉ាងណាមិញ លោក Nam បាននិយាយថា តម្រូវការអង្ករទូទាំងពិភពលោកនៅតែខ្លាំង ហើយវៀតណាមនឹងជំរុញការនាំចេញទៅកាន់ទីផ្សារផ្សេងទៀតក្រៅពីហ្វីលីពីន ខណៈផ្តោតលើការផលិតអង្ករ ដែលមានគុណភាពខ្ពស់។
គួរគូសបញ្ជាក់ អ្វីដែលវៀតណាមប្រឈមមុខ ក៏ជាបញ្ហាដែលប្រទេសនាំចេញអង្ករផ្សេងទៀតកំពុងជួបប្រទះផងដែរ។ រាប់តាំងពីដើមឆ្នាំមក តម្លៃអង្ករអន្តរជាតិបានធ្លាក់ចុះជាគំហុក ដោយសារតែកំណើនផលិតកម្ម និងកម្សោយតម្រូវពីប្រទេសនាំចូលធំៗ រួមទាំងហ្វីលីពីន និងឥណ្ឌូណេស៊ី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


