ព័ត៌មានអន្ដរជាតិ
ការនាំចេញបន្លៃផ្លែឈើវៀតណាមទៅអាមេរិក កើនឡើងខ្លាំងឆ្នាំនេះ
ការនាំចេញបន្លែ និងផ្លែឈើវៀតណាមទៅកាន់សហរដ្ឋអាមេរិក បានកើនដល់ ៣១៦ លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ដោយកើនឡើងប្រមាណ ៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

សមាគមផ្លែឈើ និងបន្លែវៀតណាម បានឱ្យដឹងថា ចេក ត្របែក ស្រកានាគ ដូង និងផលិតផលដែលផលិតចេញពីផ្លែឈើប្រភេទទាំងនេះ មានការពេញនិយមខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់អាមេរិក។ ការនាំចេញទៅកាន់ទីផ្សារមួយចំនួនដូចជាជប៉ុន និងតៃវ៉ាន់ ក៏មានការកើនឡើងគួរកត់សម្គាល់ផងដែរ។
យ៉ាងណាមិញ ប្រទេសទិញធំៗជាប្រពៃណីដូចជាចិន និងថៃ បានកាត់បន្ថយការនាំចូលបន្លែផ្លែឈើចន្លោះពី ១៥-៤០ ភាគរយ ដែលបណ្ដាលឱ្យការនាំចេញសរុបរបស់វៀតណាមលើទំនិញប្រភេទនេះ ធ្លាក់ចុះ ២ ភាគរយ មកត្រឹម ៤,៦ ប៊ីលានដុល្លារ។

ទោះយ៉ាងណាក៏ដោយ អគ្គលេខាធិការសមាគមផ្លែឈើ និងបន្លែវៀតណាម លោក Dang Phuc Nguyen បានថ្លែងថា ការនាំចេញបានស្ទុះងើបឡើងវិញពីការធ្លាក់ចុះយ៉ាងខ្លាំងនៅដើមឆ្នាំនេះ ដោយតួលេខរយៈពេល ៨ ខែ កើនឡើងជិតឆ្នាំមុន ដោយទុរេននៅតែបន្តរួមចំណែកធំក្នុងការនាំចេញបន្លែផ្លែឈើ។
អ្នកជំនាញបានព្យាករថា ការនាំចេញផ្លែឈើ និងបន្លែនៅឆ្នាំនេះ នឹងលើសពីកំណត់ត្រាឆ្នាំ ២០២៤ ចំនួន ៧ ប៊ីលានដុល្លារ ប្រសិនបើការនាំចេញទុរេនបន្តប្រសើរឡើង ខណៈកាលពីដើមឆ្នាំ ការទុរេនធ្លាក់ចុះគំហុកដោយសារតែការរឹតបណ្ដឹងការត្រួតពិនិត្យការនាំចូលរបស់ចិន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


