ព័ត៌មានអន្ដរជាតិ
វៀតណាមកើបចំណូល ៧ ប៊ីលានដុល្លារ ពីការនាំចេញបន្លែផ្លែឈើ ១០ ខែដើមឆ្នាំ
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេស បានឈានដល់ជាង ៧,០៩ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២៥ កើនឡើង ១៥,១% ធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ការនាំចេញដ៏រឹងមាំនេះ អាចធ្វើឱ្យឧស្សាហកម្មបន្លែ និងផ្លែឈើ សម្រេចបាននូវតម្លៃនាំចេញកំណត់ត្រា ៨,៥ ប៊ីលានដុល្លារសម្រាប់ពេញ ១ ឆ្នាំ ចំពេលដែលវៀតណាម បង្កើនគុណភាព ពង្រីកទីផ្សារ និងសម្របខ្លួនទៅនឹងបទប្បញ្ញត្តិនាំចូលថ្មី ជាពិសេសពីចិន។
ប្រទេសចិន បន្តជាអ្នកនាំចូលបន្លែផ្លែឈើកំពូលរបស់វៀតណាម ហើយបន្ទាប់មកគឺ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ជាមួយគ្នានោះ ការនាំចេញទៅម៉ាឡេស៊ី និងថៃ មើលឃើញពីកំណើនដ៏ខ្លាំងក្លាសម្រាប់វៀតណាម។
យោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (Vinafruit) កំណើននៃវិស័យដដែល ត្រូវបានជំរុញដោយផ្លែឈើយុទ្ធសាស្ត្រដូចជា ទុរេន ចេក ស្វាយ ខ្នុរ ដូង និងក្រូចថ្លុង។
មន្រ្តីរបស់ Vinafruit បាននិយាយថា ការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៃការនាំចេញផ្លែទុរេន បានធ្វើឱ្យការនាំចេញបន្លែផ្លែឈើទាំងមូលស្ទុះឡើង។ លោករំពឹងថា ការនាំចេញទុរេនឆ្នាំនេះ អាចកើនលើស ៣ ប៊ីលានដុល្លារ ទោះបីជាមានឧបសគ្គលើការនាំចេញទៅចិន នាពេលកន្លងមកក្ដី។
ក្រៅពីចិន វៀតណាមបាននាំចេញទុរេនទៅទីផ្សារសំខាន់ៗផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្រ្តាលីជាដើម៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


