ព័ត៌មានអន្ដរជាតិ
២ខ័ណ្ឌក្នុងទីក្រុងបាងកក ត្រូវវាយប្រហារដោយខ្យល់ពុល កម្រិតគ្រោះថ្នាក់
ដ្បិតតំបន់មួយចំនួនក្នុងទីក្រុងបាងកក រៀងធូរស្បើយដោយខ្យល់ពុលក៏ដោយ ប៉ុន្តែកំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ នៅតែគ្របដណ្តប់ខ័ណ្ឌចំនួន២ នៅព្រឹកថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦។

តាមការផ្សាយរបស់ Bangkok Post ដោយផ្អែកលើទិន្នន័យរបស់រដ្ឋបាលក្រុង, នៅខ័ណ្ឌ Pathumwan កម្រិត PM2.5 បានឈានដល់៤១.១មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈ Chatuchak មាន ៣៨.៨មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
កម្រិតទាំងនេះ គឺលើសពីកម្រិតសុវត្ថិភាពដែលកំណត់ដោយរដ្ឋាភិបាលថៃ ដែលដាក់នៅត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុន្តែ ហើយវាត្រូវបានចាត់ថ្នាក់ជាកម្រិតគ្រោះថ្នាក់ពណ៌ទឹកក្រូច ដែលប៉ះពាល់ដល់សុខភាព។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ទី១ខែមករា ខ័ណ្ឌ Chatuchak ត្រូវខ្យល់ពុលវាយប្រហារខ្លាំងមែនទែន ដោយកម្រិត PM2.5 បានឈានដល់ ៧០.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

ខ័ណ្ឌនេះជាកន្លែងរងការវាយប្រហារដោយខ្យល់ពុលខ្ពស់ជាងគេបំផុតក្នុងទីក្រុងបាងកក បន្ទាប់មកគឺ Don Mueang ៦៨.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប ខណៈ Lat Krabang និង Prawet ៦៨.២មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដូចគ្នា។
កម្រិតដ៏អាក្រក់នេះ បានបង្កជាគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋថៃ ជាពិសេសមនុស្សចាស់ជរានិងអ្នកមានជំងឺរ៉ាំរ៉ៃដូចជាជំងឺសួតនិងបេះដូង។ ទន្ទឹមនោះ រដ្ឋបាលក្រុងព្រមានថា ក្រុមមនុស្សដែលមានហានិភ័យ គួរតែចៀសវាងសកម្មភាពក្រៅផ្ទះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


