ព័ត៌មានជាតិ
CMAC ដាក់ពង្រាយកម្លាំងប្រមាណ ៨០ កងអនុសេនា នៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែក
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដាក់ពង្រាយកម្លាំងប្រមាណ ៨០ កងអនុសេនាតូចឬក្រុម នៅតំបន់ដែលរងគ្រោះគ្រាប់បែកដែលបន្សល់ទុកដោយសារយោធាថៃឈ្លានពាន ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេល។

ការដាក់ពង្រាយកម្លាំងបោសសម្អាត និងប្រចាំការនេះ បន្ទាប់ពីអំឡុងសង្គ្រាមកម្ពុជា-ថៃ ចំនួន២លើកក្នុងឆ្នាំ២០២៥នេះ ទាហានថៃបានប្រើប្រាស់គ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទដូចជា គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់ផ្សែងពុល (សារធាតុគីមី) គ្រាប់កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់អាវុធធុនមធ្យមនិងស្រាលយ៉ាងច្រើនឥតគណនាមកលើទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ តំបន់មូលដ្ឋានកងទ័ពកម្ពុជា និងគោលដៅស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ភូមិករ និងដីស្រែចម្ការប្រជាពលរដ្ឋជាដើម។ ការប្រើប្រាស់គ្រាប់ដែលច្បាប់អន្តរជាតិហាមឃាត់នេះ បានបន្សល់ទុកសំណល់គ្រាប់ជាច្រើនដែលកំពុងគំរាមកំហែងដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានគូសបញ្ជាក់ថា កម្លាំងអង្គភាពCMAC បាននិងកំពុងបំពេញប្រតិបត្តិការក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋាននិងផ្ទះសម្បែងវិញ ដោយបានពង្រាយកម្លាំងនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សៀមចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ។ លោកបន្តថា៖«កម្លាំងអង្គភាពCMAC ប្រមាណជិត៨០កងអនុសេនាតូចឬក្រុម ត្រូវបានដាក់ពង្រាយដើម្បីឆ្លើយតបសំណូមពរដ៏ចាំបាច់ និងបន្ទាន់បំផុតនេះ»។

លើសពីនេះ មន្រ្តីជំនាញ CMAC រួមជាមួយមន្រ្តីនគរបាលខេត្តគោលដៅដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ បានបន្តការងារចុះទៅកាន់តំបន់ជនភៀសសឹកដើម្បីផ្សព្វផ្សាយបន្ថែមពីការប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចបង្កឡើងដោយសំណល់យុទ្ធសង្រ្គាមក្រោយពេលត្រឡប់ទៅលំនៅដ្ឋានវិញ។
សូមជម្រាបត្រួសៗថា អំឡុងសង្គ្រាម យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងសន្ធឹកសន្ធាប់ដែលច្បាប់អន្តរជាតិហាមឃាត់មកទឹកដីកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃបន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 តាមរយៈគ្រាប់កាំភ្លើងធំ ១៥៥ មម ចូលបូរណភាពទឹកដីកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានសម្តែងការព្រួយបារម្ភថា សំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានដែលបានប្រើប្រាស់គ្រាប់មកលើកម្ពុជា នឹងបន្តគំរាមកំហែងសុខសុវត្ថិភាពជនស៊ីវិលក្នុងរយៈពេលវែងទៅមុខបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


