ព័ត៌មានជាតិ
យុទ្ធភណ្ឌមិនទាន់ផ្ទុះ២២គ្រាប់ ត្រូវបានប្រទះឃើញ កប់ក្នុងដីស្រែនៅស្រុកកំរៀង
បាត់ដំបង ៖ គ្រាប់រំសេវដែលជាយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន ២២ គ្រាប់ ទៅបានគេប្រទះឃើញកប់នៅក្នុងដីស្រែមួយកន្លែង ព្រមទាំងបានរាយការណ៍ទៅកម្លាំងស៊ីម៉ាក់ប្រចាំតំបន់នោះផងដែរ បន្ទាប់ពីអេស្កាមួយគ្រឿង បានកាយដីស្រែហើយក៏បានប្រទះឃើញតែម្ដង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ត្រូវបានគេប្រទះឃើញ កាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងដីស្រែមួយកន្លែងស្ថិតក្នុងភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលបុរសម្នាក់បានប្រើប្រាស់គ្រឿងចក្រ (អេស្កា) កាយដីស្រែក៏បានប្រទះឃើញតែម្ដង។

បុរសដែលបើកអេស្កាមានឈ្មោះ លន់ ម៉េងជូ អាយុ ២៩ ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយបានបញ្ជាក់ថា នៅពេលដែលខ្លួនចាប់ផ្ដើមកាយដីបានបន្តិច ក៏ស្រាប់តែឃើញគ្រាប់ជាប្រភេទគ្រាប់ផ្លោង បានអណ្ដែតមកលើតាមប៉ែលអេស្កា ដោយមានការភ័យខ្លាចខ្លួនក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច បន្ទាប់មកខាងអង្គការស៊ីម៉ាក់ក៏បានចុះមកត្រួតពិនិត្យ ព្រមទាំងបានរុករកបន្ថែមសរុបចំនួន ២២ គ្រាប់។

នៅក្នុងចំណោមគ្រាប់ទាំងនោះគឺមាន គ្រាប់ប្រភេទត្បាល់ ៦០ មីល្លីម៉ែត្រចំនួន ១២ គ្រាប់ និងគ្រាប់ប្រភេទត្បាល់ ៨២ មីល្លីម៉ែត្រ ចំនួន ១០ គ្រាប់ ដោយនៅពេលនោះដែរ កម្លាំងស៊ីម៉ាក់បានប្រមូលគ្រាប់ទាំងអស់យកទៅទុកទីសុវត្ថិភាពដើម្បីកំទេចចោល។ ដោយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចក៏បានធ្វើការអំពាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន នៅពេលដែលជួបប្រទះនិងយុទ្ធភណ្ឌមិនទាន់ផ្ទុះត្រូវរាយការណ៍ជាបន្តទៅអង្គភាពជំនាញ គេមានការប៉ះពាល់ ឬយកទៅរក្សាទុកដើម្បីកែច្នៃ វាអាចបង្កអត់មានគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


