Connect with us

សន្តិសុខសង្គម

រដូវខ្យល់រំហើយ អាជ្ញាធរឃុំដារក្រើន​រំលឹក​ឱ្យពលរដ្ឋប្រុងប្រយ័ត្ន​អគ្គីភ័យ

បានផុស

នៅ

ទន្ទឹមនឹងកត្តាបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះដែរ អាជ្ញាធរឃុំដារបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះករណីអគ្គីភ័យដែលអាចបណ្ដាលឱ្យខាតបង់ទ្រព្យសម្បត្តិ៍ជាយថាហេតុ។

លោក ឈាង វត មេឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះបានឱ្យដឹងថា ដោយសាររដូវនេះជារដូវរំហើយមានខ្យល់ធ្លាក់ ស្មៅព្រៃ​បានក្រៀមស្ងួត អាកាសធាតុក្តៅដូចនេះ ដើម្បីបង្ការនិងទប់ស្កាត់កុំឱ្យមានគ្រោះមហន្តរាយកើតឡើយដោយយថា​ហេតុ និង​បំផ្លាញដល់ទ្រព្យសម្បត្តិ ផលប្រយោជន៍បុគ្គល ផលប្រយោជន៍សាធារណៈ ជាប់ទោសកំហុសតាមផ្លូវច្បាប់ និង​ទំនាស់មើលមុខគ្នាមិនចំ មានវិប្បដិសារី ដោយសារបណ្តាលមកពីអគ្គីសភ័យ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋទាំងអស់ ជួយការពារ កុំធ្វេសប្រហែស កុំដុតព្រៃឈើ កុំដុតសំរាមចោល កុំយកឃ្មុំ កុំចោលកន្ទុយបារីផ្តេសផ្តាស់ ចូលរួមការពារ និងពន្លត់ភ្លើងព្រៃ សំអាតបរិស្ថានជុំវិញផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ច បើជួបបញ្ហាដែលមិនអាចដោះស្រាយបាន។

ជាមួយគ្នានោះ លោកបានណែនាំឱ្យពលរដ្ឋត្រូវចេះរក្សាទុកដាក់នូវឯកសារសំខាន់ៗមួយចំនួន មានដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត នៅកន្លែងដែលមានសុវត្ថិភាពជៀសវាងបាត់បង់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម