Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ស្រុកស្នួល ចុះត្រួតពិនិត្យទីតាំង ២ កន្លែង ក្រោយ​សង្ស័យ​មាន​ជនបរទេស​ស្នាក់នៅ

បានផុស

នៅ

លោក សាម ណាល់ អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកស្នួល បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹង (Scam Online) ចំនួន ០២ទីតាំង ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ការចុះត្រួតពិនិត្យការងាររដ្ឋបាលបានធ្វើឡើងនាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ជាលទ្ធផលពុំមានសភាពការណ៍ណាមួយខុសពីប្រក្រតីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាម ណាល់ អភិបាលស្រុកស្នួលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាពស្រុកស្នួល បានចុះឆែកឆេរទីតាំងចំនួន ២ កន្លែងផ្សេងគ្នា ដោយសារសង្កេតឃើញមានជនបទរទេសស្នាក់នៅ។ ប៉ុន្តែជាក់ស្ដែកពួកគាត់គឺជាបុគ្គលិកក្រុមហ៊ុនធ្វើការស្របច្បាប់ និងមានឯកសារគ្រប់គ្រាន់ បន្ទាប់ពីមន្ត្រីជំនាញចុះឆែកឆេរួចរាល់។

អភិបាលស្រុកស្នួលបានបញ្ជាក់ថា ការងារចុះត្រួតពិនិត្យរដ្ឋបាលនេះ នៅតែបន្តធ្វើជាប់ជាប្រចាំ ពីព្រោះទី១- ស្នងការដ្ឋាននគរបាលខេត្ត ក្នុងនាមគណៈបញ្ជាការខេត្តបានដាក់ទីតាំងត្រួតពិនិត្យនៅលើដងផ្លូវជាតិ និងទី២- គណៈបញ្ជាការឯកភាពស្រុក បន្តចុះធ្វើការងាររដ្ឋបាលប្រចាំផងដែរ ដោយជារួមទាំងការងារសន្តិសុខ ការងារទប់ស្កាត់បង្ក្រាបក្មេងទំនើង និងការត្រួតពិនិត្យជនបរទេស។

លោក​បានអះអាង​ថា ឥឡូវនេះឲ្យតែមានទីតាំងប្រមូលផ្តុំហើយមានជនបរទេស គណៈបញ្ជាការឯកភាពស្រុក ត្រូវតែចុះឆែកត្រួតពិនិត្យភ្លាមមិនបង្អង់ទុកយូរឡើយ។ ទន្ទឹមនឹងនោះ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តចូលរួមសហការជាមួយកម្លាំងនគរបាល ក្នុងការផ្តល់ព័ត៌មាន នៅពេលប្រទះឃេីញ ឬមានការសង្ស័យចំពោះជនបរទេសដែលរស់នៅប្រមូលផ្តុំ នៅគ្រប់ច្រកល្ហកក្នុងខេត្ត សូមរាយការណ៍មកនគរបាលដេីម្បីត្រួតពិនិត្យ​បន្ទាន់​៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម