Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៥ ខេត្តក្រចេះទទួលបានគម្រោង​វិនិយោគ​​លេច​ធ្លោ​ចំនួន ២ ក្នុងទុនវិនិយោគប្រមាណ ៤០៦​លាន​ដុល្លារ

បានផុស

នៅ

ក្នុងឆ្នាំ២០២៥ ខេត្ត​ក្រចេះ​ទទួលបាន​គម្រោង​វិនិយោគធំៗចំនួន ២ ក្រោម​ទុនប្រមាណ ៤០៦ លានដុល្លារអាមេរិក ដែល​អាច​​បង្កើតការងារប្រមាណជាង ១៣២០កន្លែង។

គម្រោងវិនិយោគ​ទាំងនោះរួមមាន ការ​ពង្រីកផលិតកម្មកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ទុនវិនិយោគប្រមាណជាង ១២០ លានដុល្លារអាម៉េរិក ​​ក្រុមហ៊ុន THACO AGRI បាន​បោះទុន​ពង្រីកផលិតកម្ម​កសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែល​មានទីតាំងនៅភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ​នៅ​លើផ្ទៃដីកសិកម្មទំហំជាង ១ម៉ឺន ហិកតា ដើម្បី​​​ដាំចេក ចិញ្ចឹមគោ មាន់ ត្រី ជ្រូក ទុរេន និងផ្ទះត្រចៀកកាំ ដែល​ក្នុងនោះដំណាំ​ចេក​គ្រប​ដណ្តប់​​លើ​​​ផ្ទៃដីទំហំ​ ៤៨០០ ហិកតា ដែលមួយឆ្នាំ​​ៗ​អាច​នាំចេញ​ជាង ១០ម៉ឺនតោនទៅទីផ្សារ​ចិននិងជប៉ុន។

ដោយឡែក​គម្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ក្រោម​ទុនជាង ២៨៦ លានដុល្លារអាម៉េរិក មានទីតាំង​ស្ថិតនៅ​ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្នកំពុងដំណើរការសាងសង់រោងចក្រ ដែល​អាច​បង្កើតការងារបាន​ចំនួន ៤២០ កន្លែង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម