ព័ត៌មានអន្ដរជាតិ
២០តំបន់ក្នុងទីក្រុងបាងកក ត្រូវគ្របដណ្តប់ដោយខ្យល់ពុល កម្រិតគ្រោះថ្នាក់
បញ្ហាខ្យល់ពុលនៅតែរួមរឹតប្រទេសថៃ ជាពិសេសក្នុងរាជធានីបាងកកតែម្តង ដោយនៅព្រឹកថ្ងៃចន្ទទី១២ខែមករាឆ្នាំ២០២៦ តំបន់ចំនួន២០ក្នុងទីក្រុងនេះ ត្រូវគ្របដណ្តប់ដោយកំហាប់ភាគល្អិត (PM2.5) លើសកម្រិតសុវត្ថិភាព ដែលបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស។

តាមការផ្សាយរបស់ Amarin ដោយដកស្រង់ប្រភពពីមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ទីក្រុងបាងកក, PM2.5 នៅរាជធានីប្រទេសថៃ បានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ទឹកក្រូច គិតត្រឹមម៉ោង៧ព្រឹក។
ក្នុងនោះកន្លែងដែលមានការបំពុលខ្លាំងជាងគេគឺខ័ណ្ឌ Pathumwan ដោយ PM2.5 ឈានដល់ ៤៩.៩មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ បន្ទាប់មកគឺខ័ណ្ឌ Bang Rak ៤៦.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ និងខ័ណ្ឌ Chatuchak ៤៤.១មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
PM2.5 ដែលហក់ឡើងដល់កម្រិតនេះ គឺប៉ះពាល់ខ្លាំងណាស់ដល់សុខភាពផ្លូវដង្ហើមជាពិសេសមនុស្សមនុស្សវ័យចំណាស់និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។

មុននេះដែរ រដ្ឋបាលក្រុងបាងកក ក៏បានណែនាំឲ្យបុគ្គលិកក្រុមហ៊ុនខ្លះ ធ្វើការពីផ្ទះផងដែរ ព្រោះតែខ្យល់ពុលធ្ងន់ធ្ងរខ្លាំងពេក។
យោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ ប្រជាជនថៃរហូតដល់ទៅជាង ១០លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពលនៃខ្យល់ពុល PM2.5។
ក្នុងចំណោមមនុស្សទាំងជាង១០លាននាក់នោះ ភាគច្រើនមានបញ្ហាផ្លូវដង្ហើម ដូចជាជំងឺហឺតនិងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយអ្នកខ្លះមានឡើងកន្ទួលលើស្បែកនិង បញ្ហាភ្នែក។ ក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកជំងឺផ្លូវដង្ហើមខ្លះ ត្រូវការជំនួយពីម៉ាស៊ីនដកដង្ហើមជាចាំបាច់ដើម្បីរស់ ហើយខ្លះឈានដល់ការជំងឺមហារីកសួតតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


