ព័ត៌មានអន្ដរជាតិ
មេដឹកនាំជប៉ុន និងកូរ៉េខាងត្បូងជួបគ្នា ខណៈចិនបង្ហាញសាច់ដុំ
នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi នឹងទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung សម្រាប់កិច្ចពិភាក្សានាថ្ងៃអង្គារទី១៣មករានេះ ដោយមានគោលបំណងបង្ហាញពីចំណងមិត្តភាពដ៏ស្និទ្ធស្នាលរបស់ពួកគេ ខណៈដែលទីក្រុងប៉េកាំងដាក់សម្ពាធលើទីក្រុងតូក្យូ នៃជំហររបស់ខ្លួនលើកោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន Yahoo មេដឹកនាំទាំងពីរនឹងជួបគ្នានៅតំបន់ Nara ដែលជាស្រុកកំណើតរបស់លោកស្រី Takaichi នៅភាគខាងលិចប្រទេសជប៉ុន ប៉ុន្មានថ្ងៃបន្ទាប់ពីលោក Lee បានទៅជួបមេដឹកនាំចិន ស៊ី ជិនពីង នៅទីក្រុងប៉េកាំង។
អ្វីដែលលេចធ្លោនៅក្នុងជំនួបរវាងមេដឹកនាំទាំងពីររូបនេះ នោះគឺជម្លោះការទូតដ៏ក្តៅគគុករបស់ជប៉ុនជាមួយចិន ដែលបង្កឡើងដោយការលើកឡើងដោយលោកស្រី Takaichi កាលពីខែវិច្ឆិកាថា «ជប៉ុនអាចធ្វើអន្តរាគមន៍យោធា ប្រសិនបើចិនវាយប្រហារតៃវ៉ាន់»។
កន្លងមក ចិនតែងចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយប្រតិកម្មដោយកំហឹងនិងរារាំងការនាំចេញទៅកាន់ជប៉ុននូវរបស់របរប្រើប្រាស់បានពីរយ៉ាង ដែលមានសក្តានុពលសម្រាប់ការប្រើប្រាស់យោធា ដោយជំរុញឲ្យមានការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុនថា ទីក្រុងប៉េកាំងអាចរារាំងការផ្គត់ផ្គង់រ៉ែដ៏កម្រដែលត្រូវការខ្លាំង។
យ៉ាងណាមិញ លោក Lee បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកផ្សាយព័ត៌មានសាធារណៈជប៉ុន NHK ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទថា វាមិនមែនជាកន្លែងរបស់លោកក្នុងការជ្រៀតជ្រែក ឬក៏ចូលរួម នៅក្នុងជម្លោះរវាងជប៉ុន និងចិននោះទេ។
លោកមានប្រសាសន៍ថា «ពីទស្សនៈនៃសន្តិភាព និងស្ថិរភាពនៅអាស៊ីឦសាន ការប្រឈមមុខដាក់គ្នារវាងចិន និងជប៉ុនគឺមិនគួរឲ្យចង់បានទេ។ យើងអាចរង់ចាំតែចិន និងជប៉ុនដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការសន្ទនាប៉ុណ្ណោះ»។
ដោយឡែក លោក Benoit Hardy-Chartrand អ្នកជំនាញខាងភូមិសាស្ត្រនយោបាយអាស៊ីបូព៌ានៅបរិវេណសាកលវិទ្យាល័យ Temple ក្នុងទីក្រុងតូក្យូ បានលើកឡើងថា ភូមិសាស្ត្រនយោបាយក្នុងតំបន់ដ៏តានតឹង អាចផ្តល់កម្លាំងចលករបន្ថែមទៀតដល់លោកស្រី Takaichi និងលោក Lee សម្រាប់ការចង់កសាងទំនាក់ទំនងឲ្យកាន់តែរឹងមាំ។
លោកបានបញ្ចាក់បន្ថែមទៀតថា នៅពីក្រោយទ្វារបិទជិត រវាងមេដឹកនាំទាំងពីរប្រាកដជានឹងពិភាក្សាអំពីវិបត្តិជប៉ុន-ចិនបច្ចុប្បន្ន ដោយសារវិធានការសងសឹករបស់ទីក្រុងប៉េកាំង រួមទាំងការគ្រប់គ្រងការនាំចេញ នឹងមានផលប៉ះពាល់ដល់ប្រទេសកូរ៉េផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ជប៉ុន ចាប់ផ្តើមរុករករ៉ែកម្រ ខណៈ ចិន រឹតបន្តឹងកាន់តែខ្លាំងឡើង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


