ព័ត៌មានអន្ដរជាតិ
ការផ្ទុះនៅរោងចក្រការពារជាតិ កូរ៉េខាងត្បូង ស្លាប់មនុស្ស ៥នាក់
ការផ្ទុះដ៏ធំបង្កជាអគ្គិភ័យ នៅរោងចក្រមួយ ក្នុងប្រទេសកូរ៉េខាងត្បូង បានបណ្តាលឲ្យមនុស្សចំនួន ៥នាក់បាត់បង់ជីវិត និង ២នាក់ទៀត រងរបួស។

តាមការផ្សាយរបស់ CNA, ការផ្ទុះនេះកើតឡើងនៅរោងចក្រ ដែលដំណើរការដោយក្រុមហ៊ុនការពារជាតិ Hanwha Aerospace ក្នុងទីក្រុង Daejeon នាវេលាម៉ោង ១១ព្រឹក ថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦។
ទោះបីជាយ៉ាងណាក៏ដោយ អត្តសញ្ញាណជនរងគ្រោះ មិនត្រូវបានគេបញ្ចេញទេ ខណៈមូលហេតុនៃការផ្ទុះ ក៏មិនទាន់ត្រូវបានគេបញ្ជាក់ដែរ។
សូមជម្រាបថា Hanwha Aerospace គឺជាបុត្រសម្ព័ន្ធ របស់សម្ព័ន្ធក្រុមហ៊ុន Hanwha Group ដោយផ្តោតសំខាន់ លើការផលិតអាវុធទំនើបៗ ប្រព័ន្ធការពារជាតិ ម៉ាស៊ីនយន្តហោះចម្បាំង និងបច្ចេកវិទ្យាអាកាសចរណ៍/អវកាស។
Hanwha Aerospace ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់យុទ្ធភណ្ឌ និងបរិក្ខារយោធា សម្រាប់កងទ័ពកូរ៉េខាងត្បូង ក៏ដូចជាការនាំចេញអាវុធ ទៅកាន់បណ្តាប្រទេសជាច្រើន នៅទូទាំងពិភពលោកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


