Connect with us

សន្តិសុខសង្គម

អាជ្ញាធររាជធានីដំណើរការសំអាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅលេីផ្លូវជាច្រើនខ្សែជុំវិញផ្សារដើមគរ

បានផុស

នៅ

អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានដំណើរការសំអាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅលេីផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរតាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរ អាណាធិបតេយ្យដូចអ្វីដែលធ្លាប់បានលក់ដូរពីមុនទៀតឡើយ។ នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃអាទិត្យទី១៨ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី ដោសម្ផស្ស បានគូសបញ្ជាក់ថា អ្វីដែលអាជ្ញាធរ កំពុងតែអនុវត្តជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងស្តារឡើងវិញ នូវសោភ័ណ្ឌភាព ជុំវិញផ្សារដើមគនាពេលនេះ បាននិងកំពុងទទួលបានការសាទរយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ។

បន្ថែមលើនេះ លោកស្រីអ្នកនាំពាក្យបានអំពាវនាវដោយទទូចឱ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគ ដែលនៅមិនទាន់ទទួលយកនូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សម្រេចមកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នា ដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អសោភណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលេីដងផ្លូវ ចិញ្ចើមផ្លូវ នៅតំបន់ ជុំវិញផ្សារដើមគទៀតទេ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះតទៅ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម