Connect with us

ព័ត៌មានជាតិ

អ្នកស្រី ដោ សម្ផស្ស ៖ គ្មានការវិលថយក្រោយណាមួយអាចកើតឡើងវិញដាច់ខាត ចំពោះយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារដើមគរ

បានផុស

នៅ

អ្នកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ជូនជាថ្មីម្ដងទៀតថា មិនមានការត្រលប់ថយក្រោយណាមួយអាចកើតឡើងជាដាច់ខាតចំពោះយុទ្ធនាការរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវមួយចំនួនជុំវិញផ្សារដើមគរ។ អ្នកស្រីសង្កត់ធ្ងន់ថា ការរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារដើមគ គឺជាការពិតដាច់ខាតត្រូវតែជោគជ័យ ព្រោះជាការប្តេជ្ញាចិត្តខ្ពស់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកបញ្ជាក់ជាថ្មីម្ដងទៀតនេះ គឺបន្ទាប់ពីនៅតែមានស្កាត់មកសួរ ពីគម្រោងរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារដើមគ នេះពិតទេ ? អាចត្រឡប់ក្រោយទេ? ក្នុងន័យនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ស្នើឲ្យក្រុមអាជីវករស្ងប់ចិត្ត ហើយប្រឹងប្រែងប្រកបរបររកស៊ីនៅទីតាំងថ្មីដោយមានទំនុកចិត្ត កុំគិតរារែកទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យទៅលក់នៅលើដងផ្លូវ ចិញ្ចើមផ្លូវ ដោយគ្មានសណ្ដាប់ធ្នាប់ទៀតនោះឡើយ។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះតាមមហាវិថីធំៗ រួមមានមហាវិថីព្រះមុន្នីរ៉េត មហាវិថីម៉ៅសេទុង ផ្លូវលេខ២៣០ ដែលកន្លងមកអាជីវករបានតាំងលក់បន្លែផ្លែឈើនៅលើផ្លូវនោះត្រូវបានអាជ្ញាធរនៃរាជធានីភ្នំពេញបាននិងកំពុងរៀបចំផ្លាស់ប្ដូដាក់ការ៉ូឡាថ្មីថ្មីឡើងវិញដើម្បីសោភណ្ឌភាពផ្លូវហើយស្អាតសមនឹងរាជធានីភ្នំពេញស៊ីវីល័យហើយក៏មិនអនុញ្ញាតឲ្យមានអាជីវករវិលត្រឡប់មកលក់លើផ្លូវវិញនោះដែរ។

បច្ចុប្បន្នអាជីវករមួយចំនួនធំបានកំពុងបន្តអាជីវកម្មរបស់ខ្លួនលក់ដូរបន្លែផ្លែឈើនៅ ឯផ្សារតាម៉ាប់ព្រែកជ្រៃ និង មួយចំនួនទៀតបាននិងកំពុងបន្តអាជីវកម្មរបស់ខ្លួននៅផ្សារដើមគរថ្មី៕ អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម