ព័ត៌មានជាតិ
សោភ័ណភាពនៅតំបន់ជុំវិញផ្សារដើមគរចាស់ ត្រូវកែលំអរក្នុងរយៈពេល០២ខែ ខណៈអ្នកលក់ដូរ ពុំមានការវិលត្រឡប់ចូលវិញនោះទេ
សោភ័ណភាព និង ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជុំវិញផ្សារដើមគរចាស់ ដែលនឹងត្រូវកែលំអរក្នុងរយៈពេល ២ ខែ ខណៈអតីតអ្នកលក់ដូរនៅតំបន់នោះ ពុំមានការវិលត្រឡប់ចូលទៅវិញនោះឡើយ។


លោកស្រី ដោ សម្ភស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្ន ក្រុមការងារជំនាញបាននឹងកំពុងបន្តការយកចិត្តទុកដាក់ ក្នុងការជួសជុលការ៉ូឡា តាមរយៈការរុះរើចាស់ដាក់ថ្មី និងការស្តារប្រព័ន្ធលូបង្ហូរទឹក ក៏ដូចជាការរៀបចំតុបតែងលម្អរបន្ថែមនូវចំណុចផ្សេងៗទៀត ក្នុងការរៀបចំឲ្យបានស្អាតល្អឡើងវិញ។


លោកស្រីបន្តថា ការរៀបចំនេះ ធ្វើឡើងទៅបាន គឺដោយសារមានការចូលរួមសហការល្អប្រសើរពីសំណាក់ពលរដ្ឋរស់នៅតំបន់ខាងលើ ខណៈអតីតអ្នកលក់ដូរ បាននឹងកំពុងរីករាយក្នុងការលក់ដូរនៅតាមទីតាំងថ្មី ដែលអាជ្ញាធររាជធានីភ្នំពេញ បានរៀបចំជូន ដោយពួកគាត់ពុំមានការវិលត្រឡប់ចូលទៅទីតាំងចាស់វិញនោះឡើយ។


ក្រោយយុទ្ធនាការ នៃការរៀបចំសណ្តាប់ធ្នាប់ទីក្រុង ពិសេសការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរចាស់ តាំងពីកំឡុងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ រហូតមកទល់នឹងបច្ចុប្បន្ននេះ មានការចូលរួមសាទរច្រើនពីសំណាក់សាធារណជន និងមជ្ឈដ្ឋានទូទៅ ខណៈតំបន់នេះ ជាតំបន់ដែលកើតមានបញ្ហារុំារៃច្រើនឆ្នាំមកហើយលើការបំពាន់ចិញ្ចើម និងចំណីផ្លូវសាធារណៈធ្វើជាកន្លែងសម្រាប់លក់ដួរ ដើម្បីបំពេញប្រយោជន៍ឯកជនផ្ទាល់ខ្លួន។



គួររំលឹកថា ៖ អាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២៦ បានចាប់ផ្តើមការហាមឃាត់ទាំងស្រុង ចំពោះការលក់ដូរអាណាធិបតេយ្យរបស់អាជីវករមួយចំនួន ដែលបានយកចិញ្ចើមផ្លូវសាធារណៈជុំវិញតំបន់ផ្សារដើមគរ ដើម្បីប្រកបអាជីវកម្មសម្រាប់តែផ្តល់ផលប្រយោជន៍ឯកជនផ្ទាល់ខ្លួន ។ គិតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានរយៈពេល០១ខែហើយ នៃយុទ្ធនាការរៀបចំតំបន់នេះ៕ អត្ថបទ ៖សុភា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


