Connect with us

ព័ត៌មានជាតិ

ចង្ក្រានបង្កើនថាមពលជាង ២ពាន់ ត្រូវបានចែកជូនពលរដ្ឋនៅខេត្តមណ្ឌលគិរី លើកកម្ពស់ការរស់នៅ

បានផុស

នៅ

ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលក្រុងសែនមនោរម្យ បានរៀបចំពិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ចំនួនជាង ២,០០០ ចង្ក្រាន ជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន ៣ នៃក្រុងសែនមនោរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចែកចង្ក្រាននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែមករា ក្រោមវត្តមានលោក ហេង រត្នពិសិដ្ឋ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Service Co.,Ltd ដែលជាក្រុមហ៊ុនផលិតចង្ក្រាននេះផងដែរ។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានមានប្រសាស៍ថា ដើម្បីចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភូមិភាគឦសាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចែកចង្ក្រានព្រៃមាន់ បង្កើនថាមពលកាត់បន្ថយការពុលបរិស្ថានសរុប ២ ០១៨គ្រួសារ ដល់ពលរដ្ឋចំនួន៣សង្កាត់។ ក្នុងនោះសង្កាត់មនោរម្យ ៤៩៧នាក់ សង្កាត់ស្ពានមានជ័យ១ ៣៣៦ នាក់ និងសង្កាត់រមនា១៨៥នាក់ផងដែរ។

ក្នុងឱកាសនោះ លោក ហេង រត្នពិសិដ្ឋ បានថ្លែងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីកម្ពុជា តែងតែគិតគូរសុខទុក្ខការស់នៅរបស់បងប្អូនប្រពលជារដ្ឋ ក៏ដូចជាជួយលើកស្ទួយសេដ្ឋកិច្ចដល់ពលរដ្ឋក្នុងមូលដ្ឋានឱ្យមានកម្រឹតជីវភាពកាន់តែប្រសើឡើង។ លោកថា៖«ជាក់ស្ដែងក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តមណ្ឌលគីរី បានសហការណ៍ជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Service Co.,Ltd បាននាំយកចង្រ្កានព្រៃមាន់ ចែកជូនពលរដ្ឋសរុប ២០១៨គ្រួសារនៅសង្កាត់៣ក្នុងក្រុងសែនមនោរម្យដើម្បីជាប្រយោជន៍សេដ្ឋកិច្ចមួយផ្នែកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ»។

លោកបញ្ជាក់ថា ការផ្ដល់នូវចង្ក្រានព្រៃមាន់នេះ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងការចម្អិនឬប្រើប្រាស់ផ្សេងៗ ព្រោះវាមានអត្ថប្រយោជន៍ច្រើនដូចជា បង្កើនកម្ដៅខ្លាំងជាងចង្ក្រានធម្មតា ចំណាយអុសតិច មិនមានផ្សែងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានឡើយ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម