Connect with us

សន្តិសុខសង្គម

រដ្ឋបាលរាជធានីផ្តល់លក្ខខណ្ឌ៣ សម្រាប់អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរ

បានផុស

នៅ

លក្ខខណ្ឌចំនួន៣ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញផ្តល់ជូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈក្នុងតំបន់ជុំវិញផ្សារដើមគររួមមាន ទី១. អាចមានជម្រើសផ្លាស់ប្ដូរ ទៅលក់នៅផ្សារដេីមគរថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំងឯកជនផ្សេងទៀតដែលខ្លួនគិតថា ងាយស្រួល ប៉ុន្តែមិនមែនលក់លេីផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ក្នុងដំណាក់កាលនេះ បេីមានបញ្ហាខ្វះខាតជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងជួយទំនុកបម្រុងជាអង្ករជូន។
៣. មិនត្រូវបន្តលក់ដូរលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណដាច់ខាត។

នេះជាការលេីកឡេីងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបជាមួយអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញ តំបន់ផ្សារដេីមគរនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា កន្លងមកអាជ្ញាធរបានអត់ធ្មត់បំផុត ចំពោះការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ ព្រោះគិតពីជីវភាពរបស់ពលរដ្ឋ។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យសម្រាប់ផ្លាស់ប្ដូរជូនបាន។ ប៉ុន្តែពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានរកទីតាំងសមស្រប និងមានលក្ខខណ្ឌ អនុគ្រោះជាច្រើនបានហើយ នោះគឺផ្សារដើមគរថ្មី ហើយបេីមិនចង់ទៅផ្សារថ្មីនោះ អ្នកលក់អាចរកទីតាំងឯកជនណាផ្សេងទៀតក៏បាន តែហាមដាច់ខាតមិនឱ្យលក់លេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡេីយ។ សូមចូលរួមសហការជាមួយអាជ្ញាធរដេីម្បីលេីកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈរបស់រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃដដែល លោក ឃួង ស្រេង នឹងអញ្ជើញជួបសំណេះសំណាលសម្របសម្រួលជាមួយពលរដ្ឋអាជីវករ​លក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវក្បែរផ្សារដើមគរក្នុងខណ្ឌទួលគោកបន្តទៀតដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម