Connect with us

សន្តិសុខសង្គម

រដ្ឋបាលរាជធានី បេីកឲ្យចរាចរណ៍ផ្លូវព្រះមុនីរ៉េត ពេលថ្ងៃ ដេីម្បីសម្រួលលំហូរចរាចរណ៍អ្នកធ្វើដំណេីរ

បានផុស

នៅ

ក្រោយពីរៀបចំអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញបានបេីកឱ្យចរាចរណ៍ផ្លូវព្រះមុនីរ៉េតពេលថ្ងៃឡើងវិញ ដេីម្បីសម្រួលលំហូរចរាចរណ៍សម្រាប់ប្រជាពលរដ្ឋធ្វេីដំណេីរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវតាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមឲ្យប្រជាពលរដ្ឋចូលរួមសហការ និងធ្វេីការអធ្យាស្រ័យ ដោយក្តីអនុគ្រោះបំផុត។
ប្រជាពលរដ្ឋបានសម្ដែងការសាទរចំពោះការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរ ដោយរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំយ៉ាងល្អប្រសើរនៅពេលនេះ។

លោក អោម សាអ៊ុត ជាប្រជាពលរដ្ឋ ខណៈកំពុងដើរហាត់ប្រាណនៅតាមចិញ្ចើមផ្លូវសាធារណបានបង្ហាញអារម្មណ៍ថា អាជ្ញាធររាជធានីភ្នំពេញ រំដោះផ្លូវជុំវិញផ្សារដើមគរនេះបាន ខ្ញុំមានការធូរចិត្តណាស់ ព្រោះលែងមានការកកស្ទះចរាចរណ៍ ហើយមានចិញ្ចើមផ្លូវសម្រាប់ដើរ និងហាត់កីឡា មានអនាម័យ ជាពិសេសគឺបង្ហាញពីភាពស៊ីវីល័យរបស់រាជធានីភ្នំពេញ ទៅកាន់អ្នកទេសចរ និងពិភពលោកផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម