Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ណែនាំឱ្យអញ្ជើញម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ មកផ្សព្វផ្សាយពីអនុក្រិត្យ០៣

បានផុស

នៅ

លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានណែនាំដល់អភិបាលខណ្ឌទាំង១៤ឱ្យបន្តតាមដានត្រួតពិនិត្យមើលពីវឌ្ឍនៈភាពក្នុងខណ្ឌរបស់ខ្លួនដោយពង្រឹងបន្ថែមនិងការអញ្ជើញម្ចាស់ទីតាំងមកផ្សព្វផ្សាយអនុក្រិត្យ០៣ហើយម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំត្រូវរាយការណ៌សហការជាមួយអាជ្ញាធរ ទទួលខុសត្រូវអនុវត្តធ្វើយ៉ាងណារួមគ្នាសហការទប់ស្កាត់បទល្មើសផ្សេងៗនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដោយការទទួលខុសត្រូវទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃួង ស្រេងបានណែនាំបែបនេះខណៈលោកដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបទល្មើស Scam Online និងអនុវត្តនុក្រិត្យលេខ០៣អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ” នារសៀលថ្ងៃទី១៣ឧសភា២០២៦នេះនៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំលោក ឃួង ស្រេង បានធ្វើការណែនាំដល់អភិបាលខណ្ឌទាំងអស់ឱ្យដាក់ផែនការដល់ក្រុមប្រឹក្សា ចៅសង្កាត់ មេភូមិ ក្រុម មេប៉ុស្តិរដ្ឋបាល អធិការនគរបាលខណ្ឌមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌត្រូវតែចូលរួមសហការអនុវត្តការពង្រឹងការការរពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការស្រង់ស្ថិតិជនបរទេសមកស្នាក់នៅឱ្យបានត្រឹមត្រូវ។

លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់ក្រុមការងារទាំងអស់ ទាំងកងកម្លាំងមានសមត្ថកិច្ច  និងអាជ្ញាធរមូលដ្ឋានត្រូវប្រកាន់ខ្ជាប់ក្រុមសិលធម៌វិជ្ជាជីវៈក្នុងការចុះបំពេញការងារ ធ្វើ យ៉ាងណាកុំប៉ះពាល់ទ្រព្យសម្បត្តិរបស់គេ ឬទៅទារលុយកាក់គេ ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម