ព័ត៌មានអន្ដរជាតិ
អគ្គិភ័យនៅកណ្តាលផ្សារទំនើបមួយក្នុងប្រទេសប៉ាគីស្ថាន កើនចំនួនអ្នកស្លាប់ដល់ ៦០នាក់
អាជ្ញាធរប៉ាគីស្ថានបានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យនៅកណ្តាលផ្សារទំនើបមួយក្នុងទីក្រុង Karachi បានកើនឡើងដល់ ៦០នាក់ បន្ទាប់ពីសាកសព ៣០នាក់ត្រូវបានរកឃើញនៅក្នុងហាងដែលឆេះ។

យោយតាម Al Jazeera, អាជ្ញាធរបានបានបន្ថែមថា ប្រតិបត្តិការស្វែងរក និងសង្គ្រោះនៅមជ្ឈមណ្ឌលផ្សារទំនើប Gul Plaza បានបន្តនៅថ្ងៃព្រហស្បតិ៍ ដោយក្រុមការងារកំពុងធ្វើការដើម្បីកំណត់ទីតាំងមនុស្សជាង ៨០នាក់ ដែលនៅតែបាត់ខ្លួននៅឡើយ ពីគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅកាលពីថ្ងៃសៅរ៍នៅក្នុងអគារពាណិជ្ជកម្មដែលប្រជុំទៅដោយមនុស្សយ៉ាងច្រើនកុះករ។
អាជ្ញាធរក្រុង Karachi South លោក Syed Asad Raza បានប្រាប់កាសែត Dialy Dawn ថា យ៉ាងហោចណាស់សាកសពចំនួន ៣០ ត្រូវបានគេរកឃើញនៅក្នុងហាងនៅជាន់ឡៅតឿ។
លោកបានបន្តថាចំនួនអ្នកស្លាប់សរុបត្រូវបានប៉ាន់ស្មានថាមានចំនួន ៦១នាក់ បន្ទាប់ពីការរកឃើញចុងក្រោយដោយបន្ថែមថាតួលេខចុងក្រោយនឹងត្រូវបានបញ្ជាក់បន្ទាប់ពី ការវិភាគ DNA ត្រូវបានបញ្ចប់។
ចំណែក សាកសពចំនួន៣០ ត្រូវបានគេរកឃើញពីហាង « Dubai Crockery» នេះបើយោងតាមស្នងការក្រុង Karachi South លោក Javed Nabi Khoso ។
លោកបន្តថា ជនរងគ្រោះបានចាក់សោក្នុងហាងក្នុងគោលបំណងការពារខ្លួន។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះបានភៀសខ្លួនទៅខាងក្នុងហាង បន្ទាប់ពីមានការរត់ជាន់គ្នាមួយ បានផ្ទុះឡើងនៅក្នុងផ្សារទំនើប ក្នុងអំឡុងពេលដំបូងនៃអគ្គិភ័យកាលពីថ្ងៃសៅរ៍។
តែយ៉ាងណាអាជ្ញាធរក្រុងមិនទាន់ដឹងច្បាស់ទេ ថាភ្លើងឆេះនេះបណ្តាលមកពីអ្វីឱ្យប្រាកដ។
មិនតែប៉ុណ្ណោះក្រុង Karachi South មានប្រវត្តិនៃអគ្គិភ័យដ៏សាហាវ ដែលតែងតែត្រូវបានស្តីបន្ទោសពីប្រជាជនលើស្តង់ដារសុវត្ថិភាពមិនល្អ និងមានសំណង់ខុសច្បាប់ បើទោះបីជាចំនួនអ្នកស្លាប់ខ្ពស់បែបនេះកម្រកើតមានក៏ដោយ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គិភ័យនៅកណ្តាលផ្សារទំនើបមួយក្នុងទីក្រុងបានសម្លាប់មនុស្ស ១០នាក់ និង ២២នាក់ផ្សេងទៀតរងរបួស។
ចំណែកអគ្គិភ័យនៅរោងចក្រកាត់ដេរក្នុងទីក្រុង Karachi ក្នុងឆ្នាំ២០១២ បានសម្លាប់មនុស្ស២៦០នាក់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១៨ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


