Connect with us

ព័ត៌មានជាតិ

ឧប. សាយ សំអាល់ ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ជា​អាទិភាព

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់ បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ កង​កម្លាំង​នគរបាល រាជអាវុធហត្ថ សឹករងខេត្ត និង​ប្រជាពលរដ្ឋ​រួម​គ្នា​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ដែល​មាន​ក្នុង​ខេត្ត​ឱ្យ​អស់​១០០​ភាគ​រយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន​កោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​អភិវឌ្ឍ​ខេត្តព្រះសីហនុនា​ពេល​កន្លងមក។ លោក​បន្ថែម​ដោយ​ចាត់​ទុក​សន្ដិសុខ​ សុវត្ថិភាព​សាធារណៈ​ជា​បញ្ហា​ចំបង​ អាជ្ញាធរ​ខេត្ត​ត្រូវ​រួម​គ្នា​បង្កា​ទប់​ស្កាត់​​ Online Scam ឱ្យ​បាន​១០០ភាគរយ​ មុន​នឹង​បន្ត​កិច្ច​ការ​ផ្សេង​ទៀត។

លោក​ថា៖ «ត្រូវមាន​សាមគ្គី ឯកភាពផ្ទៃក្នុងបុព្វហេតុរួមរបស់យើង ទន្ទឹមនោះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងខេត្ត និងប្រជាពលរដ្ឋរួមគ្នាបង្កាទប់ស្កាត់ Scam Online ឪ្យបាន១០០ភាគរយ ដើម្បីធានាសន្តិសុខ សុវត្តិភាពសាធា រណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ និង​អ្នកវិនិយោគិន»

លោក​បន្ថែម​ថា​​ការ​ធានា​បាន​សន្តិសុខ​ សុវត្ថិភាព​សាធារណៈ នោះ​វា​នឹង​ជួយ​ឱ្យ​អាជ្ញាធរ​ខេត្ត​អាច​បន្ត​ការ​រៀបចំកែលម្អតំបន់ឆ្នេរ ចំណតរថយន្ត បន្ទប់ទឹកសាធារណ អនាម័យ បរិស្ថាន​ឱ្យ​មាន​សោភ័ណភាព​បន្ថែម​ទៀត​។

លោក​បន្ថែម​ថា៖ «ព្រោះយើងមានឆ្នេរខ្សាច់ ១០៥កន្លែង ឆ្នេរថ្ម ៧កន្លែង និងព្រែក១០០ ស្រប​តាម​សន្ទុះ​កំណើន​សេដ្ឋកិច្ច និងការរីកចម្រើនរបស់ក្រុង ខេត្តរបស់យើង ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​គិតគូរ​ការពារ​អ្នក​វិនិយោគ»

ជាមួយ​គ្នា​នេះ​លោក​ក៏​ណែនាំ​ឱ្យ​គិត​គូរ​ពី​បញ្ហា​ទឹក​ស្អាត អគ្គិសនី សេវាទូរស័ព្ទ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗបន្ថែមទៀត ដើម្បីប្រែក្លាយខេត្តព្រះសី ហនុ ជាទីក្រុងស៊ីវីល័យ ដោយ​ក៏សាង​ព្រំដែន​មួយ​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រំដែនមួយមានការអភិវឌ្ឍ ដើម្បីកសាងខឿនសេដ្ឋកិច្ច បង្កើន​មុខរបរជូនប្រជាពលរដ្ឋ និងមានចំណូលកាន់តែល្អនាពេលខាងមុខ៕

អត្ថបទដោយ​ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម