Connect with us

កីឡា

ចាន់​ វាសនា ការ​ចាប់​អាជីព​ជា​កីឡាករ​បាល់ទះ​នេះ​អាច​ជា​រឿង​ចៃដន្យ​សម្រាប់​រូប​គេ​

បានផុស

នៅ

ស្មាត់​លេចធ្លោ​ ចាន់​ វាសនា​ ថា​ការ​ចូល​ចាប់​អាជីព​បាល់ទះ​នេះ​អាច​ជា​រឿង​ចៃដន្យ​សម្រាប់​ខ្លួន​ ព្រោះ​ការ​ដែល​បាន​ចូល​ហ្វឹកហាត់​បែប​ស្ដង់ដា​ ឬ​នៅ​ចូល​ក្លឹប​ស្នងការរាជធានីភ្នំពេញ​ ដោយ​សារ​តែ​មាន​ផ្ទះ​ជួល​ជាប់​កន្លែង​គេ​ហ្វឹកហាត់​ប៉ុណ្ណោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ ចាន់​ វាសនា

កីឡាករ​ ចាន់​ វាសនា​ បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​អាជីព​បាល់ទះ​នេះ​អាច​ជា​រឿង​ចៃដន្យ​មួយ​សម្រាប់​ខ្លួន​នោះ​ទេ​ ដោយ​សារ​តែ​នៅ​ផ្ទះ​ជួល​ឯ​ទួលសង្កែ​ក្បែរ​ជិត​កន្លែង​ក្លឹប​បាល់ទះ​ស្នងការ​ហ្វឹកហាត់ពី​មុន។ រូប​គេ​តែងតែ​មក​លេង​ និង​មើល​បាល់ទះ​ជា​ប្រចាំ​ ស្រប​ពេល​ម្ចាស់​តារាង​ឃើញ​កាយសម្បទា​ខ្ពស់​ល្អ​ និង​ឲ្យ​សាកល្បង​លោត​ម៉ាត់​បាន​ល្អ​ទៀត​ទើប​មាន​ឱកាស​តាំង​ពី​ពេល​នោះ​មក។​

ក្រុម​បាល់ទះ​ស្នងការរាជធានីភ្នំពេញ

ស្មាត់​មក​ពី​ខដ្ត​កំពង់ចាម​រូប​នេះ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​ម្ចាស់​តារាង​មើល​ឃើញ​ពី​សមត្ថភាព​ និង​កាយ​សម្បទា​អំណោយ​ផង​រួច​មក​ក៏​បាន​ទាក់ទង​ទៅ​កាន់​ក្លឹប​ស្នងការ​ដើម្បី​តេស្ត​រួច​ក៏​បាន​ជាប់​តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​មាន​កេរ្តិ៍ឈ្មោះ​ដូច​បច្ចុប្បន្ន​នេះ។​

វាសនា​ បន្ត​ទៀត​ថា​ ការ​ដែល​បាន​ចូលរួម​ជា​មួយ​ក្លឹប​ស្នងការ​រាជធានីភ្នំពេញ​នេះ​គឺ​ពិត​ជា​សប្បាយចិត្ត​ខ្លាំង​ ព្រោះ​ធ្លាប់​ឃើញ​តែ​ស្មាត់​ធំៗ​លេង​ ឬ​ប្រកួត​ ឥលូវ​ខ្លួន​ឯង​បាន​ចូល​ដូច​កីលាករ​ផ្សេងៗដែរ​។​ មួយទៀត​​ខ្លួន​​ធ្លាប់​គិត​ថា​ចង់​ចូល​ហាត់​នៅ​ក្លឹប​អាជីព​ដែរ​ហើយ​ក៏​បាន​សម្រេច​ដូច​ក្ដី​បំណង។​

ក្រុម​បាល់ទះ​ស្នងការរាជធានីភ្នំពេញ

បញ្ជាក់​ដែរ​ថា​ ចាន់​ វាសនា​ ជា​ស្មាត់​វ័យ​ក្មេង​ និង​កំពុង​លេចធ្លោ​មួយ​របស់​ក្លឹប​បាល់ទះ​ស្នងការ​រាជធានីភ្នំពេញ។​ ជា​កីឡាករ​ទើប​ប្រឡូក​ក្នុង​វិស័យ​បាល់ទះ​នោះ​ទេ​ ប៉ុន្តែ​ទម្រង់​លេង​ និង​សមត្ថភាព​ល្អ​រហូត​មាន​អ្នក​គាំទ្រ​ខ្លះ​ថា​ដូច​ទៅ​ហ្នឹង​ការ​លេង​របស់​រៀមច្បង​ វឿន​ វាសនា​ ដែល​ជា​តារាង​បាល់ទះ​របស់​វិសាខា​ ទៀត​ផង។​ រូប​គេ​ចាប់​ហ្វឹកហាត់​បែប​ស្ដង់ដារ​ និង​ចូល​មក​កាន់​ក្លឹប​អាជីព​តាំង​ពី​ឆ្នាំ​២០២២ រហូត​ពេល​បច្ចុប្បន្ន​នេះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម