សេដ្ឋកិច្ច
សិប្បកម្មក្នុងស្រុកមួយបន្តទិញកសិផលពីកសិករផលិតជាប្រេងសុខភាព
សិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរ ហ៊ែលស៊ី អឺស (Khmer Healthy Earth) ជានិច្ចកាលតែងតែបានជួយទិញកសិផលពីកសិករនៅតាមបណ្ដាខេត្តដើម្បីផលិតជាប្រេងសុខភាពដាក់លក់លើកទីផ្សារ និងនាំចេញទៅក្រៅប្រទេស។

លោក ខេង ឆេកូ អ្នកគ្រប់គ្រង់ទូទៅ នៃសិប្បកម្មផលិតប្រេងសណ្ដែកដី ខ្មែរ ហ៊ែលស៊ី អឺស ប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មរបស់លោកបច្ចុប្បន្ននៅតែបន្តទិញសណ្ដែកដី និងដំណាំល្ង របស់កសិករនៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីផលិតចេញជាផលិតផលប្រេងសណ្ដែក និងប្រេងល្ងដាក់លក់លើទីផ្សារ និងបាននាំចេញទៅក្រៅប្រទេសបានខ្លះផងដែរ។

លោកបន្តថា ខេត្តដែលសិប្បកម្មបានជួយទិញសណ្ដែកដី និងដំណាំល្ងទាំងនេះ មានដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ ដែលភាគច្រើនខេត្តទាំងនេះសម្បូរទៅដោយកសិករដាំសណ្ដែកដី និងដំណាំល្ង។
លោក ខេង ឆេកូ បញ្ជាក់ដែរថា ជាមធ្យមសិប្បកម្មរបស់លោកតែងតែបានជួយទិញសណ្ដែកដីពីកសិករនៅតាមតំបន់ និងខេត្តមួយចំនួន ប្រមាណជាង២០តោន ទៅ៣០តោន ក្នុងមួយខែ ដើម្បីផលិតចេញជាប្រេងសុខភាព សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកវិញ។
ចំពោះទីផ្សារវិញ លោក ឆេកូ បានឱ្យដឹងដែរថា ស្របពេលប្រជាជនខ្មែរពហិការទំនិញរបស់ថៃ ផលិតផលក្នុងសិប្បកម្មរបស់លោក ក៏កំពុងតែកើនឡើងនូវតម្រូវការខ្ពស់ជាងពេលកន្លងទៅ នេះក៏ដោយសារតែប្រជាជនខ្មែរកាន់តែឱ្យតម្លៃ និងគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនជាងមុន។

សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្ម ខ្មែរ ហ៊ែលស៊ី អឺស (Khmer Healthy Earth) អាចមានសមត្ថភាពផលិតប្រេងប្រមាណជាង ៦មុខ ដែលក្នុងនោះមានដូចជា៖ ប្រេងសណ្ដែក ប្រេងម្ទេស ប្រេងល្ង ប្រេងដូង និងទឹកឃ្មុំ ដែលវត្ថុធាតុដើមសុទ្ធតែបានទិញពីកសិករទាំងអស់។
ខណៈមានការគាំទ្រពីសំណាក់ប្រជាជនខ្មែរកាន់តែច្រើន សិប្បកម្មផលិតប្រេងសណ្ដែក ក៏នៅតែបន្តជួយទិញកសិផលពីកសិករដើម្បីធ្វើយ៉ាងណាអាចចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមបណ្ដាខេត្ត ពិសេសគឺជួយឱ្យពួកគាត់កាន់តែមានទីផ្សារជាងមុន។
យ៉ាងណាមិញ ចំពោះអត្ថប្រយោជន៍ប្រេងសុខភាពទាំងនេះវិញ លោក ខេង ឆេកូ បានឱ្យដឹងថា វាជួយដល់ការបន្ថយសម្ពាធឈាមខ្ពស់ ដោយជួយឱ្យសសៃឈាមរត់បានស្រួល ជួយដល់សុខភាពបេះដូង ប្រឆាំងជំងឺមហារីក ការពារជំងឺក្រពះ ជួយបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយ ជួយដល់សសៃសក់ បំបាត់មុន និងអាចម៌រុយ ប្រើសម្រាប់ម៉ាស្សាខ្លួន ប្រើប្រាស់ជាប្រេងក្រអូបបំបាត់ស្រ្ដេស និងរក្សាកម្រិតកូឡេស្ទេរ៉លក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


