សេដ្ឋកិច្ច
សហគ្រិនក្នុងស្រុកគ្រោងច្នៃពងទាចេញជាផលិតជាង៥០មុខ ដាក់លក់លើទីផ្សារ
សហគ្រិនខ្មែរមកពីខេត្តកំពង់ធំម្នាក់ គ្រោងដាក់ផែនការច្នៃពងទាឱ្យជាផលិតជាង៥០មុខ សម្រាប់ដាក់លក់លើទីផ្សារ ខណៈបច្ចុប្បន្នលោកមើលឃើញថាកសិករលក់បានត្រឹមពងទាស្រស់តែមុខគត់។

ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក នី តាំងហ៊ី ជាម្ចាស់កសិដ្ឋាន អិលស៊ីឌីស៊ី អេកូហ្គ្រីន ប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានរបស់លោក ក្រៅពីការចិញ្ចឹមទាយកពង បច្ចុប្បន្នកសិដ្ឋានក៏បាននឹងកំពុងកែច្នៃពងទាស្រស់ឱ្យទៅជាផលិតផលជាច្រើនមុខដាក់លក់លើទីផ្សារផងដែរ។

លោក នី តាំងហ៊ី បន្ថែមថា ដោយមើលឃើញពីកសិករតែងតែមានបញ្ហាប្រឈមនៃទីផ្សារពងទាស្រស់កន្លងទៅ កសិដ្ឋានរបស់លោកក៏មានគំនិតមួយដោយចង់ឱ្យប្រទេសកម្ពុជាសម្បូរទៅដោយផលិតកែច្នៃដូចនឹងបណ្ដាប្រទេសជិតខាង។ ភាគច្រើនប្រទេសទាំងនោះមានសមត្ថភាពខ្ពស់ក្នុងការច្នៃពងទាស្រស់ឱ្យទៅជាផលិតផលសម្រេចមិនក្រោមពី៥០មុខនោះឡើយ។
សហគ្រិនរូបនេះ បានបញ្ជាក់ទៀតថា កសិដ្ឋានរបស់លោកសព្វថ្ងៃក៏បានច្នៃពងទាស្រស់ៗឱ្យទៅជាផលិតប្រមាណជាង៤មុខ មានដូចជា៖ ពងទាស្រស់វេចខ្ចាប់ ពងទាប្រៃ ពងទាខ និងស្នូលស៊ុតទាប្រៃ សម្រាប់ដាក់លក់លើម៉ាត និងផ្សារទំនើបមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។



ក្រៅពីការចិញ្ចឹមទា និងកែច្នៃពងទា កសិដ្ឋានរបស់លោក នី តាំងហ៊ី បច្ចុប្បន្នក៏បានប្រមូលទិញពងទាពីកសិករចិញ្ចឹមទាយកពងដើម្បីផ្គត់ផ្គង់មកកាន់ទីផ្សាររាជធានីភ្នំពេញផងដែរ។
គួរឱ្យដឹងថា កសិដ្ឋានរបស់លោក នី តាំងហ៊ី បានបើកដំណើរការឡើងមកតាំងពីឆ្នាំ ២០០០មកម្ល៉េះ។ បច្ចុប្បន្នមានទីតាំងស្ថិតនៅភូមិស្ដុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


