ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់សុខាភិបាល៖ ឆ្នាំ២០២៥ កុមារជាង ១២០០នាក់ ស្លាប់ដោយសារជំងឺផ្សេងៗ
លោក ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កុមារអាយុក្រោម៥ឆ្នាំចំនួន ២ ៧៨៥ ៦៧៤ នាក់ បានទៅពិនិត្យជំងឺក្រៅនៅតាមមន្ទីរពេទ្យកើនឡើង ៧,៣៧% ក្នុងនោះសម្រាកពេទ្យចំនួន ២៧៦ ៤៩០នាក់ កើនឡើង ៦,៧% ធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមនោះ កុមារ ចំនួន ១ ២៥០នាក់ បានស្លាប់ដោយសារជំងឺផ្សេងៗ។

ថ្លែងក្នុងពិធីបើកសន្និបាតវិស័យសុខាភិបាល ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ និងឆ្នាំបន្តកាលពីថ្ងៃទី២៦ មករា លោក ឡូ វាសនាគីរី បានឱ្យដឹងទៀតថា ឆ្នាំ២០២៥ មានស្ត្រីសម្រាលកូនចំនួន ២៥៣ ៣០៨ នាក់ក្នុងនោះ ៣៦,៧១% សម្រាលនៅមណ្ឌលសុខភាព ៥៦,៥៧% នៅមន្ទីរពេទ្យបង្អែក ៦,០៩% នៅសេវាឯកជនដែលរាយការណ៍ ០,៥៩% នៅផ្ទះដោយបុគ្គលិកសុខាភិបាល និង ០,០៤% (១០៣នាក់) នៅផ្ទះដោយឆ្មបបុរាណ។ ចំណែកអត្រាសម្រាលដោយបុគ្គលិកសុខាភិបាលបានធ្លាក់ចុះ៦,៣២% និងអត្រាសម្រាលនៅមូលដ្ឋានសុខាភិបាល បានធ្លាក់ចុះ ពី ៧៥,៨២% នៅឆ្នាំ២០២៤ មកនៅ ៧០,៨៩% នៃស្ត្រីមានគភ៌រំពឹងទុក។
ក្នុងឆ្នាំ២០២៥នេះដែរ មានស្ត្រីក្នុងវ័យបន្តពូជដែលបានរៀបការអាយុពី១៥-៤៩ឆ្នាំ កំពុងប្រើមធ្យោបាយពន្យារកំណើតទំនើបណាមួយមានចំនួន ៥៣០ ៣២២នាក់ តិចជាងឆ្នាំ២០២៤ ១,០១%។ ការពិនិត្យថែទាំគភ៌មុនសម្រាលលើកទី២ បានចំនួន ៣៣៧ ៤៨២ករណី កើនឡើង ៣,៦៤% និងលើកទី ៤ កើនឡើង ១,០២% ធៀបនឹងឆ្នាំ២០២៤។ រីឯការពិនិត្យថែទាំម្តាយ និងទារក ក្រោយសម្រាលលើកទី១ បានចំនួន ១៨២ ៧៩៦ នាក់ និងលើកទី២ ១៣៦ ៤១៩នាក់។
លោករដ្ឋលេខាធិការ បានបន្ថែមថា ចំពោះទារកកើតរស់ដែលបានទទួលការបំបៅដោយទឹកដោះម្តាយ នៅក្នុងម៉ោងដំបូងក្រោយកំណើតបានកើនឡើង ៣,៥៥% និងអត្រាគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់-ក្អកមាន់-តេតាណូស-រលាកថ្លើមប្រភេទបេ-រលាកសួត-រលាកស្រោមខួរ ៣ដូស សម្រេចបាន ៩៣,១៤% នៃចំនួនកុមារចំណុចអាយុក្រោម១ឆ្នាំ ។ លោកបញ្ជាក់ថា ឆ្នាំ២០២៥មានករណីអ្នកជំងឺទៅពិនិត្យជំងឺក្រៅនៅតាមមូលដ្ឋានសុខភិបាលនានាមានចំនួន ២១ ១៧៧ ៤៦៩ ករណី កើនឡើង ១៣,២៨% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះករណីថ្មីពិនិត្យជំងឺក្រៅកើនឡើង ៧,៤៣%។ក្នុងនោះ៦៤,៨១% នៃចំនួន ករណីថ្មីសរុបត្រូវបានពិនិត្យនៅមណ្ឌលសុខភាព។

ចំណែកអ្នកជំងឺសម្រាកពេទ្យមានចំនួន ១ ៦៣៤ ៦៣១ នាក់ កើនឡើង ២៨,០៧% ធៀបនឹងឆ្នាំ២០២៤។ រីឯ អត្រាស្លាប់នៅមន្ទីរពេទ្យនៅក្រោម ១%។ ចំនួនករណីវះកាត់ធំ បានកើនឡើងពី ១៩៥ ៤៧១ករណី នៅ ឆ្នាំ២០២៤ ដល់ ២២០ ៩៤០ ករណី នៅឆ្នាំ២០២៥ ឬកើន ១៣,០៣%។ចំពោះអត្រាប្រើប្រាស់គ្រែបានកើនឡើង ពី ៨៦,០១% ទៅ ៩៩,៤% ខណៈដែលចំនួនគ្រែសរុបបានកើនឡើងពី ១៦ ៦៤៥ គ្រែ ទៅ ១៦ ៩២២ គ្រែ ដោយមិនបូកបញ្ចូលគ្រែអ្នកជំងឺរបេង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


