សន្តិសុខសង្គម
នគរបាលខេត្តកណ្តាល សហការជាមួយមន្ទីរសុខាភិបាល ឃាត់រថយន្តដឹកថ្នាំពេទ្យគ្មានច្បាប់អនុញ្ញាត រកឃើញជាង២ម៉ឺនប្រអប់
កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់រថយន្តមួយគ្រឿង ដែលលួចដឹកជញ្ជូនឱសថ (ថ្នាំពេទ្យ) គ្មានច្បាប់អនុញ្ញាត និងគ្មានការចុះបញ្ជីការត្រឹមត្រូវ ចំនួន ៤៥កេសធំ (ស្មើនឹង ១២០ប្រភេទ ឬ ២៣,៤០០ប្រអប់) នៅលើកំណាត់ផ្លូវជាតិលេខ ៦A។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ០០:១៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ២៣ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
ដោយមានការចង្អុលបង្ហាញដឹកនាំពី លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។ កាលពីថ្ងៃទី ៣០-០៦-២០២៦ វេលាម៉ោង ០០និង១៥នាទី កំលាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល



ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកណ្តាល ដឹកនាំដោយលោក កូ តាត ប្រធានការិយាល័យនិយ័តកម្ម បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 នៅលើផ្លូវជាតិលេខ6A ចន្លោះគីឡូម៉ែត្រ២៣ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានអ្នកបើកបរ ឈ្មោះ ភាព ស្រី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។



ក្រោយការពិនិត្យពីការិយាល័យជំនាញនិយ័តកម្មសុខាភិបាលរួចមកឃើញថា ÷ ថ្នាំពេទ្យសរុបចំនួន45កេសធំ ដែលមានចំនួន120ប្រភេទ ត្រូវនឹង23400ប្រអប់ ពុំមានច្បាប់និងចុះបញ្ជីការត្រឹមត្រូវឡើយ ក្រោយមកថ្នាំពេទ្យខាងលើ ត្រូវបានយកមករក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


