ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល ក្រើនរម្លឹកមូលដ្ឋានសុខាភិបាល ឱ្យយកចិត្តទុកដាក់ខ្ពស់លើជំងឺគ្រុនឈាម នៅរដូវវស្សានេះ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់មូលដ្ឋានសុខាភិបាល និងសហគមន៍ ឱ្យយកចិត្តទុកដាក់តាមដាន និងឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងនូវជំងឺគ្រុនឈាមនៅរដូវវស្សានេះ។

ការក្រើនរម្លឹកនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី ដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២២ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៣ ១០០នាក់។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានគូសរម្លឹកពីការប្រែប្រួលអាកាសធាតុ ដោយសារបាតុភូត (El Niño) ដែលមានការកើនឡើងកំដៅ ដែលការប្រែប្រួលនេះ នឹងផ្តល់ជាឱកាសល្អដល់ការកកើតមូស ជាពិសេសមូលខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ដូច្នេះ មូលដ្ឋានសុខាភិបាល ត្រូវយកចិត្តទុកដាក់ ក្នុងការអប់រំសុខភាព ត្រៀមខ្លួនក្នុងការបម្រើសេវាការពារ និងព្យាបាលឱ្យមានប្រសិទ្ធិភាព និងទាន់ពេលវេលា។

បន្ថែមពីនេះ មូលដ្ឋានសុខាភិបាល ត្រូវចូលរួមជាមួយសហគមន៍ និងអជ្ញាធរមូលដ្ឋាន រួមគ្នាក្នុងការបំបាត់ជម្រកមូសក្នុងសហគមន៍ និងបញ្ជូនអ្នកជំងឺសង្ស័យថាមានជំងឺគ្រុនឈាម ទៅកាន់មូលដ្ឋានសុខាភិបាលសាធារណៈ នៅជិតបំផុតឱ្យបានទាន់ពេលវេលា។
គួរឱ្យដឹងដែរថា ជំងឺគ្រុនឈាម ភាគច្រើនកើតឡើងលើមនុស្សក្នុងរដូវវស្សា ព្រោះជារដូវដែលសម្បូរភ្លៀង ក៏ជារដូវដែលសម្បូរមូសខ្លាផងដែរ ប្រសិនជាមនុស្សមិនមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ទេ ងាយនឹងកើតជំងឺនេះបំផុត។ ជំងឺគ្រុនឈាម មានអាការៈស្រដៀងទៅនឹងផ្តាសាយ ហើយត្រូវបានបែងចែកតាមប្រភេទនីមួយៗពីស្រាលទៅធ្ងន់ ដោយតម្រូវឱ្យមានការតាមដានខ្ពស់រយៈពេលមួយសប្តាហ៍ដល់១០ថ្ងៃ ពុំអាចធ្វេសប្រហែសបានឡើយអាចប៉ះពាល់ដល់អាយុជីវិតបាន៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


