Connect with us

កីឡា

តើក្លិប​ធំៗលើលោក​ ទទួល​បាន​ថវិកា​ពី​ការ​លក់​សំបុត្រ​ដើម្បី​​ទ្រទ្រង់ ការចំណាយ មែនឬទេ?

បានផុស

នៅ

វិស័យបាល់ទាត់បច្ចុប្បន្ន ត្រូវបានគេមើលឃើញ កំពុងរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ហើយបើក្រឡេកមើលក្លិបធំៗនៅ អឺរ៉ុប តែងតែមានអ្នកគាំទ្រចូលទស្សនាផ្ទាល់នៅកីឡដ្ឋានពេញៗរាល់ការប្រកួតម្តងៗ ដែលចំណុចនេះបានធ្វើឱ្យពួកគេទទួលបានចំណូលយ៉ាងច្រើនពីការលក់សំបុត្រ។

អ្នកគាំទ្រនៅ អឺរ៉ុប
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណា ក្លិបធំៗទាំងនោះក៏មានការចំណាយទៅវិញច្រើនគួរឱ្យកត់សម្គាល់ផងដែរ លើការផ្គត់ផ្គង់ចំពោះហេដ្ឋារចនាសម្ព័ន្ធក្លិប ថែទាំកីឡដ្ឋាន ប្រាក់ឈ្នួលដល់បុគ្គលិក និងកីឡាករ ព្រម​ទាំង​ទិញចូលកីឡាករថ្មីៗ ក្នុងមួយរដូវកាលៗ ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក។ ប្រការនេះ ត្រូវបានគេចោទសួរ ថា តើក្លិបបាល់ទាត់ធំៗលើលោកទ្រទ្រង់ការចំណាយបានពីការលក់សំបុត្រមែនឬទេ?

អ្នកគាំទ្រនៅ អឺរ៉ុប

ចម្លើយ គឺមិនទាំងស្រុងនោះទេ។ ការលក់សំបុត្រគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ នៃចំណូលសរុបរបស់ក្លិបទាំងនោះ។ ក្រៅពីការលក់សំបុត្រ ពួកគេទទួលបានចំណូលធំៗផ្សេងទៀត ពីការលក់សិទ្ធិ​ផ្សាយការប្រកួត ម្ចាស់ឧបត្ថម្ភ និងការផ្សព្វផ្សាយម៉ាកយីហោ លក់សម្ភារៈកីឡារបស់ក្រុម (ខោ អាវ មួក បាល់ កន្សែង…) និងការលក់ចេញកីឡាករ ជាដើម។

ហាងលក់សម្ភារៈកីឡារបស់ Real Madrid

ដើម្បីឱ្យងាយស្រួលយល់ សូមលើកយកឧទាហរណ៍ពីក្លិប Real Madrid ដោយសារនៅរដូវកាល ២០២៤-២០២៥ ពួកគេបានជាប់ជាក្លិបរកបានប្រាក់ចំណូលច្រើនជាងគេក្នុងលោករហូតដល់ទៅ ១.៤២ ពាន់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍ពី Deloitte’s Football Money League បានបង្ហាញ ថា នៅរដូវកាល ២០២៤-២០២៥ ក្លិបអធិរាជសទទួលបានចំណូលពីការលក់សំបុត្រសរុបចំនួន ២៧៩ លានដុល្លារអាមេរិក។ ដូច្នេះ បើមើលលើតថភាពជាក់ស្តែង គឺពួកគេទទួលបានចំណូលពីការលក់សំបុត្រត្រឹមតែ ២០% ប៉ុណ្ណោះ ខណៈចំណូល ៨០% ទៀត គឺទទួលបានពីចំណុចផ្សេងៗដូចបានបង្ហាញខាងលើ។

សរុបមក ក្លិបធំៗនៅ អឺរ៉ុប មិនមែនពឹងផ្អែកទាំងស្រុងពីការលក់សំបុត្រ ដើម្បីទ្រទ្រង់ការចំណាយរបស់ក្លិបនោះទេ ដោយពួកគេត្រូវការចំណូលសំខាន់ៗផ្សេងទៀតពីការលក់សិទ្ធិ​ផ្សាយការប្រកួត ម្ចាស់ឧបត្ថម្ភ និងការផ្សព្វផ្សាយម៉ាកយីហោ លក់សម្ភារៈកីឡារបស់ក្រុម និងការលក់ចេញកីឡាករ ជាដើម៕

ក្រុម Real Madrid

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម